អឺរ៉ុប៖ បើយោងតាមកាសែត The Athletic បានឲ្យដឹងថា ដៃគូទាំង១២ខាងក្រោមនេះគឺជាកីឡាករដែលបង្កើតគ្រាប់បាល់រួមគ្នាបានច្រើនជាងគេនៅក្នុងទ្វីបអឺរ៉ុបរដូវកាលនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- កីឡាករ Christopher Nkunku និង Timo Werner លេងឲ្យក្លិប RB Leipzig
ខ្សែបម្រើវ័យ២២ឆ្នាំ Nkunku បានបង្កើតឱកាសបោះបាល់ឲ្យ ខ្សែប្រយុទ្ធ Werner រកគ្រាប់បានចំនួន៥លើក។
- កីឡាករ Harvey Barnes និង Jamie Vardy លេងឲ្យក្លិប Leicester City
Vardy រកបាន២៣គ្រាប់នៅ Premier League រដូវកាលនេះ ក្នុងនោះកីឡាករ Harvey Barnes ជាអ្នកបោះបាល់ឲ្យស៊ុតបាន៥លើកផងដែរ។
- កីឡាករ Philipp Max និង Florian Niederlechner លេងឲ្យក្លិប Augsburg
Max ជាខ្សែការពារស្លាបឆ្វេងមួយរូបដែលអាចឡើងមកលើកបាល់ឲ្យជើងស៊ុត Niederlechner រកបាន៥គ្រាប់នៅលីគកំពូល Bundesliga ។
- កីឡាករ Christopher Trimmel និង Sebastian Andersson លេងឲ្យក្លិប Union Berlin
Trimmel បោះបាល់ឲ្យមិត្តរួមក្រុមរកគ្រាប់បាន១១លើកនៅរដូវកាលនេះ ក្នុងនោះបោះឲ្យ Andersson បាន៥ដង។
- កីឡាករ Serge Gnabry និង Robert Lewandowski លេងឲ្យក្លិប Bayern Munich
Gnabry បោះឲ្យ Lewandowski រកបាន៥គ្រាប់នៅរដូវកាលនេះ។
- កីឡាករ Luis Alberto និង Ciro Immobile លេងឲ្យក្លិប Lazio
Alberto ដែលជាអតីតខ្សែបម្រើរបស់ Liverpool បោះបាល់ឲ្យ Top Scorer នៅ Serie A កីឡាករ Immobile រកបាន៥គ្រាប់។
- កីឡាករ Neymar និង Kylian Mbappe លេងឲ្យក្លិប Paris Saint-Germain
នៅក្នុងរដូវកាលនេះ Neymar បោះបាល់ឲ្យដៃគូរបានតែ៦គ្រាប់ប៉ុណ្ណោះ ហើយកីឡាករ Mbappe ជាអ្នកដែលចាំទទួល និងរកគ្រាប់បានទាំង៦នោះ។
- កីឡាករ Angel Di Maria និង Kylian Mbappe លេងឲ្យក្លិប Paris Saint-Germain
ដូចនឹង Neymar ដែរ Di Maria បោះបាល់ឲ្យ Mbappe រកបាន៦គ្រាប់នៅរដូវកាលនេះ។
- កីឡាករ Kevin De Bruyne និង Sergio Aguero លេងឲ្យក្លិប Manchester City
De Bruyne បោះបាល់ឲ្យដៃគូររកគ្រាប់បាន១៨លើកនៅរដូវកាលនេះ ដោយក្នុងនោះបោះឲ្យ Aguero បានច្រើនជាងគេគឺបាន៦គ្រាប់។
- កីឡាករ Lionel Messi និង Luis Suarez លេងឲ្យក្លិប Barcelona
លើស De Bruyne មួយគ្រាប់ ពោលគឺ Messi បានបោះបាល់ឲ្យដៃគូរស៊ុតចូលចំនួន២០លើកនៅរដូវកាលនេះដោយបោះឲ្យ Suarez បាន៧លើក។
- កីឡាករ Adama Traore និង Raul Jimenez លេងឲ្យក្លិប Wolves
ស្មើនឹង Messi ជាមួយ Suarez ដែរ ពោលគឺ Traore បោះឲ្យ Jimenez រកបាន៧គ្រាប់។
- កីឡាករ Thomas Muller និង Robert Lewandowski លេងឲ្យក្លិប Bayern Munich
Muller បានបំបែកកំណត់ត្រាជាអ្នក assist បានច្រើនជាងគេក្នុងមួយរដូវកាលនៅ Bundesliga រដូវកាលនេះដោយ assists បានដល់ទៅ២១លើកឯណោះ ក្នុងនោះបោះឲ្យ Lewandowski បាន៨លើកច្រើនជាងគេ៕
ប្រភព៖ givemesport