លើកនេះ ទេព បូព្រឹក្ស បង្ហាញគ្រឿងពេជ្រទាំងឈុតៗ ថ្លៃៗមិនធម្មតា!

//s5.kh1.co/79/793b1b6c28c52557c72a4725d0a00198986fcebd.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ កញ្ញា ទេព បូព្រឹក្ស កាន់តែមានជោគជ័យរហូតមានលុយទិញ និងដូរគ្រឿងពេជ្រពាក់ជ្រែកខ្លួនគ្រប់ម៉ូតតែម្ដង។

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស កាន់តែមានជីវិតហ៊ឺហារ ឆើតឆាយជាពេលមុនៗ ក្រោយជោគជ័យខ្លាំងលើវិថីសិល្បៈ បានមកពីការខំប្រឹងប្រែងកន្លងមក ជាពិសេស នាងក៏មានមុខជំនួញផ្ទាល់ខ្លួនកំពុងកាក់កបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញតារាស្រីរូបនេះ តែងតែចំណាយលុយដែលរកបាន យកទៅទិញគ្រឿពេជ្រទាំងឈុតៗ មិនថាខ្សែក ខ្សែដៃ ចិញ្ជៀន ឬនាឡិកាឡើយ។ ដោយរាល់គ្រឿងអលង្ការដែលតារាស្រីនេះ បានពាក់សុទ្ធតែជាពេជ្រសុទ្ធតែម្ដង ស្របពេលដែលថ្មីៗនេះ នាងក៏បានចំនាយលុយទិញគ្រឿងពេជ្រថ្មី រហូតដល់ ៣៣៣៣២ ដុល្លារ សម្រាប់ឈុតពេជ្រថ្មីរបស់នាង។

ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះវីដេអូ បង្ហាញគ្រឿងពេជ្រទាំងឈុតៗសារជាថ្មី ដែលទិញលុយខ្លួនឯង និងគូស្នេហ៍របស់នាងផ្ទាល់ទិញជូនផងដែរ។ ក្នុងនោះដែរ ពេជ្រដែលនាងបានទិញ ពិតជាបានរចនាម៉ូតយ៉ាងស្រស់ស្អាត ពេលនាងពាក់ពិតជាសាកសម មានជាច្រើនឈុត រីឯតម្លៃវិញក៏មិនតិចនោះដែរ។

គួរបញ្ជាក់ផងដែរថា កញ្ញា ទេព បូព្រឹក្ស ជាតារាស្រីដែលនិយមទិញគ្រឿងពេជ្រខ្លាំង មិនតែប៉ុណ្ណោះ នាងតែងតែទិញ ឬដូរគ្រឿងពេជ្រជានិច្ច ដោយមូលហេតុដែលនាងចូលចិត្តទិញពេជ្របែបនេះ មកពីវាជាចំណូលចិត្តផ្ទាល់ខ្លួន ហើយណាមួយវាអាចលក់វិញបាន ពេលដែលត្រូវការលុយ ម្យ៉ាងទៀតវាក៏ជាវិធីសន្សំលុយរបស់នាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
 ឈុតពេជ្រដែល ជី ដេវីត ជាកូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ទិញជូននាង
 ឈុតពេជ្រដែល ជី ដេវីត ជាកូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ទិញជូននាង
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
 ឈុតពេជ្រដែលកញ្ញា ទេព បូព្រឹក្ស ទើបទិញ
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T