ទឹកជំនន់នៅ​ឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្ស១៦នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន (មានវីដេអូ)

//s5.kh1.co/09/09d25fbe3c9629eabd94d6d0fd995c6fce94244b.jpg
សង្គម

 ១៥-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ និងការ​បាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងប្រមាណ ៦៥៥នាក់ផ្សេងទៀត ត្រូវ​បានជម្លៀស​ចេញពីផ្ទះសម្បែងទៅកន្លែងសុវត្ថិភាព

ចាកាតា៖ អាជ្ញាធររបស់ប្រទេស​ឥណ្ឌូនេស៊ីបានរាយការណ៍នៅថ្ងៃ​ពុធនេះ​ថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ និងការ​បាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងប្រមាណ ៦៥៥នាក់ផ្សេងទៀត ត្រូវ​បានជម្លៀស​ចេញពីផ្ទះសម្បែងទៅកន្លែងសុវត្ថិភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី ១៥ ខែ កក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្ស ១៦នាក់បានស្លាប់ និង ២៣នាក់ កំពុងបាត់ខ្លួន
មនុស្ស ១៦នាក់បានស្លាប់ និង ២៣នាក់ កំពុងបាត់ខ្លួន

លោក Raditya Jati ដែលជាអ្នកនាំពាក្យទីភ្នាក់ងារ​​បង្ការគ្រោះមហន្តរាយជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖

ក្រុមមន្ត្រីជំនាញនៅក្នុងតំបន់ បាន​នឹងកំពុងធ្វើប្រតិបត្តិការស្វែងរកមនុស្សចំនួន ២៣នាក់ ដែល​បានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានវាយប្រហារស្រុក Luwu ភាគខាងជើង​ខេត្ត South Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី។

Raditya Jati
ផ្ទះសម្បែងជាច្រើនខ្នង ត្រូវរងការខូចខាត
ផ្ទះសម្បែងជាច្រើនខ្នង ត្រូវរងការខូចខាត

​គួរឱ្យដឹងផងដែរថា ​​គ្រោះទឹកជំនន់​និងការបាក់ដី គឺ​តែងកើតមានជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសនៅរដូវវស្សា។ ​ហើយស្ថានភាពបែបនេះ ហាក់វិវត្តន៍កាន់តែអាក្រក់ទៅៗ ដោយសារសកម្មភាពការកាប់បំផ្លាញព្រៃឈើ​៕

កាលពីខែមករាកន្លងទៅ ទឹកជំនន់​ដូចគ្នានេះ បានសម្លាប់មនុស្ស ៦៦ នាក់នៅក្នុងរដ្ឋធានី​ចាកាតា
កាលពីខែមករាកន្លងទៅ ទឹកជំនន់​ដូចគ្នានេះ បានសម្លាប់មនុស្ស ៦៦ នាក់នៅក្នុងរដ្ឋធានី​ចាកាតា

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T