ប៊ិះនឹងបានមើលរឿង ឈិន ឡុង សម្ដែងក្នុងភាពយន្តឥណ្ឌាហើយ បែរជាអាក់ខានវិញ ដោយសារមូលហេតុនេះ

//s5.kh1.co/18/18b0390831f2da6add8aae13773515613308a05e.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងឥណ្ឌាជើងចាស់ Shah Rukh Khan បានរៀបរាប់ពីការខកចិត្តមួយដែលលោក ធ្លាប់បានអញ្ចើញតារាសម្តែងចិន Jackie Chan មកនិយាយគ្នា ដោយចង់ឲ្យតារាប្រុសរូបនេះមានសម្តែងជាមួយគាត់នៅក្នុងភាពយន្តបែបវិទ្យាសាស្ត្រដែលមានចំណងជើងថា Ra One។

ឥណ្ឌា៖ បើយោងតាមសារព័ត៍មានឥណ្ឌាបានបានផ្សាយថា តារាសម្តែងឥណ្ឌាជើងចាស់ Shah Rukh Khan បានរៀបរាប់ពីការខកចិត្តមួយដែលលោក ធ្លាប់បានអញ្ចើញតារាសម្តែងចិន Jackie Chan មកពិភាក្សាអំពីសាច់រឿងមួយដែលតារាសម្តែងឥណ្ឌារូបនេះ ចង់ឲ្យ លោកឈិនឡុង មកសម្តែងជាមួយ នៅក្នុងភាពយន្តបែបវិទ្យាសាស្ត្រដែលមានចំណងជើងថា «Ra One» 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ ក៏បានបញ្ចាក់ថា ចង់ឲ្យលោក ឈិន ឡុង សម្តែងជាមួយលោកយ៉ាងខ្លាំង ដោយសារកន្លងមកShah Rukh Khan ព្រមទាំងគ្រួសារទាំងមូl គឺជាអ្នកគាំទ្រតារាសម្តែងចិននេះ យ៉ាងងប់ងល់ផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយជាពន់ពេក តារាប្រុសរូបនេះ មានតម្លៃខ្លួនខ្ពស់ខ្លាំងពេក  ធ្វើឲ្យគាត់មិនអាច លៃលកបានឡើយ ដែលមូលហេតុធ្វើឲ្យការពិភាក្សានេះ ត្រូវបានលុបចោលតែម្តងទៅ។

ប៉ុន្តែទោះបីជា មានរឿងយ៉ាងនេះកើតឡើងក៏ដោយ ក៏តារាទាំងពីរដួងនេះ នៅតែរាប់អានគ្នាដូចមិត្តភក្តិដដែល មិនមានចិត្តគំនិតថាអន់ចិត្ត អន់ថ្លើមនឹងគ្នាឡើយ។

គួររម្លឹកដែរថា ខ្សែភាពយន្តបែបវិទ្យាសាស្ត្រ «Ra One» បានបញ្ចប់ការសម្តែងទាំងស្រុង និងបានដាក់បញ្ចាំងនៅក្នុងឆ្នាំ២០១១ផងដែរ។

សូមចូលមើលរូបភាពខាងក្រោម៖

Shah Rukh Khan
Shah Rukh Khan
Shah Rukh Khan
Shah Rukh Khan
Jackie Chan(ឈិន ឡុង)
Jackie Chan(ឈិន ឡុង)
Jackie Chan(ឈិន ឡុង)
Jackie Chan(ឈិន ឡុង)
Jackie Chanនិង Shah Rukh Khan
Jackie Chanនិង Shah Rukh Khan
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T