ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល មួយដែលមានមនុស្សកកកុញ នាំគ្នាឈរមើលបង្កឲ្យរាំងស្ទះចរាចរណ៍ ដោយមានបុរសម្នាក់បានរត់តោង រថយន្តបណ្តាលឲ្យរបូតដៃធ្លាក់ត្រូវកង់រថយន្ត ខាងក្រោយផ្នែកខាងឆ្វេងជាន់កិន ខ្ទេចមួយកំណាត់ខ្លួនស្លាប់ភ្លាមៗ នៅនឹងកន្លែងគួរឲ្យរន្ធត់ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី២៣  មេសា ២០១៣ នៅលើផ្លូវជាតិលេខ៦ មុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ មន្ត្រីនគរបាលចរាចរខេត្តឲ្យដឹងថា បុរសដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះម៉ម ភឿន អាយុ៣៦ឆ្នាំ ជាកម្មករ មានទីលំនៅភូមិខ្លាឃ្មុំ ឃុំកំពង់ធំ ស្រុកជីក្រែង ខេត្តសៀមរាប ។

ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ  ដឹកគោពីរមកពីខាងខេត្តសៀមរាប ទៅលក់នៅប្រទេសវៀតណាម បើកដោយឈ្មោះភាព ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិបឹងបី ឃុំមោង ស្រុកមោង ខេត្តសៀមរាប ក្រោយពីកើតហេតុបានរត់គេចខ្លួន បាត់បន្សល់ទុកតែរថយន្តនៅក្បែរកន្លែងកើតហេតុ ៕

 

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]