មិនណយទេ! Newcastle សង្ឃឹមខ្ពស់ក្នុងការនាំយក Top Scorer នៅ Serie A ម្នាក់នេះមករួមក្រុម

//s5.kh1.co/6d/6d1e2925a583a606439be55312869f3104698e3f.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Newcastle សង្ឃឹមខ្ពស់ក្នុងការនាំយកកីឡាករ Ciro Immobile ពីក្លិប Lazio មករួមក្រុមនៅរដូវក្ដៅនេះ

បរទេស៖ ក្លិប Newcastle United ត្រូវបានគេរាយការណ៍មកថាកំពុងតែចង់បានជើងស៊ុតរបស់ក្លិប Lazio គឺកីឡាករ Ciro Immobile មករួមក្រុមនៅរដូវក្ដៅនេះ ប៉ុន្តែការដោះដូរនេះអាចប្រព្រឹត្តទៅបាននោះ លុះត្រាតែលោកមហាសេដ្ឋី ឬព្រះអង្គម្ចាស់ Mohammad Bin Salman របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតទិញបានក្លិបមួយនេះជាផ្លូវការសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ciro Immobile
  កីឡាករ Ciro Immobile

នៅក្នុងរដូវកាលនេះ កីឡាករសញ្ជាតិអ៊ីតាលីវ័យ៣០ឆ្នាំ Immobile រកបាន២៩គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូបាន៨លើកនៅលីគកំពូល Serie A  ដោយបានជួយឲ្យ Lazio ឡើងឈរលេខ៣នៅក្នុងតារាងលីគកំពូលរបស់អ៊ីតាលីមួយនេះ។ បើទោះបីជារៀងធ្លាក់គ្រាប់បាល់បន្តិចក្រោយពីបើកឲ្យមានការប្រកួតឡើងវិញនោះ ប៉ុន្តែរូបគេនៅតែឈរជាអ្នករកគ្រាប់បាល់ដ៏មុតស្រួចម្នាក់នៅទ្វីពអឺរ៉ុបរដូវកាលនេះដដែល។

  កីឡាករ Ciro Immobile
  កីឡាករ Ciro Immobile

ដោយឡែក ក្លិប Newcastle កំពុងតែរង់ចាំម្ចាស់ថ្មីមកគ្រប់គ្រងក្លិប ហើយប្រសិនបើការដោះដូរម្ចាស់ថ្មីសម្រេចរួចរាល់ហើយអស់ ក្លិបមួយនេះអាចនឹងជះលុយទិញយកកីឡាករល្អៗមករួមក្រុមមិនខាន។ យ៉ាងណាមិញ លីគកំពូល Premier League ក៏មិនទាន់អនុញ្ញាត្តិឲ្យមានការផ្លាស់ប្តូរម្ចាស់ជាផ្លូវការនៅឡើយនោះទេ ក្នុងចំនួនទឹកប្រាក់៣០០លានផោន (ឬ​ប្រមាណ៣៧៨លានដុល្លារ) ដោយកំពុងតែមានភាពចម្រូងចម្រាស់អស់រយៈពេលជិត ៣ខែមកហើយ៕

  ព្រះអង្គម្ចាស់ Mohammad Bin Salman
  ព្រះអង្គម្ចាស់ Mohammad Bin Salman

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T