Man Utd ត្រៀមវ៉ៃចេញកីឡាករ៦នាក់នេះ ដើម្បីប្រមូលទុនទិញ យក Sancho និងកីឡាករ២រូបទៀតមករួមក្រុម

//s5.kh1.co/4b/4b4c3ec1fe3185ce92692154c60f3b592b3ab437.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Man Utd ត្រៀមវ៉ៃចេញកីឡាករ៦អ្នកនេះដើម្បីប្រមូលទុនទិញ យក Sancho និងកីឡាករ២រូបទៀតមករួមក្រុម

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបបិសាចក្រហម Manchester United កំពុងតែព្យាយាមប្រមែប្រមូលលុយដើម្បីយកមកបង្គ្រប់ទិញកីឡាករ Jadon Sancho និងកីឡាករ២រូបទៀតមករួមក្រុម ដោយត្រៀមលក់កីឡាករចេញរហូតដល់៦នាក់ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

លោកគ្រូបង្វឹក Ole Gunnar Solskjær កំពុងត្រៀមកីឡាករ  Alexis Sanchez, Phil Jones, Jesse Lingard, Chris Smalling, Marcos Rojo និង Diogo Dalot ដើម្បីដាក់លក់នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ ក្នុងនោះដែរកីឡាករ Sancho របស់ក្លិប Borussia Dortmund គឺជាគោលដៅទីមួយ ក្នុងការទិញយក មករួមក្រុម នៅពេលដែលលក់កីឡាករទាំង៦នោះចេញ។

មួយវិញទៀត Man Utd ក៏កំពុងមានចំណាប់អារម្មណ៍ខ្លាំង ទៅលើខ្សែការពាររបស់ក្លិប Napoli គឺកីឡាករ​ Kalidou Koulibaly ហើយក៏កំពុងតែតាមរកខ្សែប្រយុទ្ធឆ្នើមម្នាក់ទៀតមករួមក្រុមផងដែរ។

  កីឡាករ​ Kalidou Koulibaly
  កីឡាករ​ Kalidou Koulibaly

គួរឲ្យដឹងដែរថា Sanchez នឹងត្រូវត្រឡប់មក Man Utd វិញបន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លិប Inter Milan នៅរដូវក្ដៅនេះ ប៉ុន្តែក្លិបបិសាចក្រហម ហាក់ដូចជាមិនចង់ទុកកីឡាកររូបនេះនោះទេ ដោយសារតែថ្លៃពលកម្មខ្ពស់កប់ពពករបស់គេ។

  កីឡាករ  Alexis Sanchez
  កីឡាករ  Alexis Sanchez

ដោយឡែកកីឡាករ Smalling និង Rojo អាចនឹងទៅរកទ្រនំផ្សេងហើយ ក្រោយពីបានលេងជាប់លាប់ជាមួយក្លិប Roma និង Estudiantes ដែលធ្វើការខ្ចីជើងពួកគេ ទៅជួយក្រុមនារដូវកាលនេះ។

កីឡាករ Chris Smalling
កីឡាករ Chris Smalling
កីឡាករ Marcos Rojo
កីឡាករ Marcos Rojo

ចំណែកឯកីឡាករ Phil Jones វិញអាចនឹងទៅចូលរួមជាមួយនឹង Smalling នៅលីគ Serie A ស្របពេលដែលកីឡាករ Dalot ដែល Man Utd ទិញពី Porto ក្នុងតម្លៃខ្លួន២០លានផោន (ឬ២៥លានដុល្លារ) នោះមិនអាចជាប់ជាកីឡាករជួរមុខរបស់លោក Solskjær បានហើយក៏កំពុងតែរកផ្លូវចេញដូចគ្នា។

  កីឡាករ Phil Jones
  កីឡាករ Phil Jones
កីឡាករ Diogo Dalot
កីឡាករ Diogo Dalot

ជាមួយគ្នានេះកីឡាករកំពុងធ្លាក់កូដ Lingard ដែលបង្ហាញខ្លួនឲ្យ Man Utd បានត្រឹមតែ៩ប្រកួតនៅរដូវកាលនេះ កំពុងតែជាចំណាប់អារម្មណ៍របស់ក្លិបញញួរយក្ស West Ham ផងដែរ៕​ 

កីឡាករ Jesse Lingard
កីឡាករ Jesse Lingard

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T