Conor បង្ហោះរូបផ្អែមល្ហែម នៅថ្ងៃខួប៣២ឆ្នាំរបស់ខ្លួន ជាមួយនឹងឈុតខោអាវ តម្លៃមិនគួរឲ្យជឿ

//s5.kh1.co/0d/0d75a1ff56062a2e70c3bf67e7541c8155dc1211.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាវាយក្នុងទ្រុង មានលុយរាប់លាន គ្រាន់តែខោអាវតម្លៃ...

បរទេស៖ អតីតកំពូលអ្នកវាយក្នុងទ្រុង Conor McGregor បានបង្ហាញអ្នកគាំទ្ររបស់ខ្លួននូវរូបដ៏ផ្អែមល្ហែម ព្រមជាមួយនឹងសម្លៀកបំពាក់ពណ៌ស្រស់ឆើតឆាយ ម៉ាក Versace តម្លៃរាប់រយដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារបង្ហោះនៅលើ Instragram
សារបង្ហោះនៅលើ Instragram

រូបថត២សន្លឹក ដែលប្រពន្ធរបស់គាត់ Dee Devlin បានបង្ហោះនៅលើគណនី Instagram ជាមួយនឹងសារជូនពរផ្អែមល្ហែមប៉ុន្មានម៉ាត់ បានធ្វើឲ្យប្រិយមិត្តជាច្រើនបានចាប់អារម្មណ៍​ ជាពិសេសគឺខោអាវដែលគាត់កំពុងស្លៀកក្នុងរូបភាពទាំងនោះ ដែលមើលទៅគួរឲ្យទាក់ទាញជាខ្លាំង។

អាវ ម៉ាក Versace​ ដែលគាត់បានពាក់
អាវ ម៉ាក Versace​ ដែលគាត់បានពាក់

បើយើងក្រឡេកមកមើលតម្លៃវិញ អាវយឺតដែលគាត់ពាក់ត្រូវបានគេដាក់លក់ក្នុងមតម្លៃ ៤៥០ផោន (ប្រមាណ៥៦៥ដុល្លារ) រីឯខោខ្លីវិញតម្លៃ ៣៣៧ផោន (ប្រមាណ៤២៣ដុល្លារ)។

កីឡាករ Conor McGregor 
កីឡាករ Conor McGregor 

យ៉ាងណាក៏ដោយ ជើងឯកវាយក្នុងទ្រុងពិភពលោក Conor ទទួលបានរាប់លានដុល្លារក្នុងអាជីពរបស់គាត់ ជាពិសេសការប្រកួតជាមួយ Floyd។ សព្វថ្ងៃគាត់មានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ Conor ជាកីឡាករមួយរូបដែលមិនមានរឿងអាស្រូវ ជាមួយដៃគូជីវិត ដូចជាកីឡាករល្បីៗដទៃផ្សេងទៀត នេះពិតជាគំរូដ៏ល្អគួរឲ្យគោរពកីឡាកររូបនេះណាស់៕

Conor McGregor  ព្រមទាំងប្រពន្ធ និងកូនទាំងពីររបស់លោក
Conor McGregor  ព្រមទាំងប្រពន្ធ និងកូនទាំងពីររបស់លោក

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T