កើនមិនឈប់! ករណីកូវីដ-១៩ នៅអាល្លឺម៉ង់កើនជិត ២០ម៉ឺន​នាក់ហើយ

//s5.kh1.co/98/980bbb55d8b4b04f16a303a09744e8bc4e0625c1.jpg
សង្គម

 ១៥-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

យោងតាមទិន្នន័យរបស់វិទ្យាស្ថាន Robert Koch (RKI) នាថ្ងៃពុធនេះ បានឲ្យដឹងថាក្នុងរយៈពេល​មួយថ្ងៃតែប៉ុណ្ណោះ ករណីកូវីដ-១៩ នៅប្រទេសអាឡឺម៉ង់កើនចំនួន ៣៥១​ ករណី

អាឡឺម៉ង់៖ យោងតាមទិន្នន័យរបស់វិទ្យាស្ថាន Robert Koch (RKI) នាថ្ងៃពុធនេះ បានឲ្យដឹងថាក្នុងរយៈពេល​មួយថ្ងៃតែប៉ុណ្ណោះ ករណីកូវីដ-១៩ នៅប្រទេសអាល្លឺម៉ង់កើនចំនួន ៣៥១​ ករណី ដែលធ្វើឲ្យករណីអ្នកឆ្លងវីរុស​កូវីដ-១៩ សរុបនៅប្រទេសអាឡឺម៉ង់កើនដល់ ១៩៩,៧២៦ ករណីហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះទិន្នន័យអ្នកស្លាប់វិញគឺ​មានចំនួន ៣​ នាក់ ដែលចំនួនករណីអ្នកស្លាប់ដោយសារកូវីដ-១៩ នៅប្រទេស​អាល្លឺម៉ង់កើនដល់ ៩,០៧១ នាក់ហើយ។

គួរបញ្ជាក់ផងដែរថា ទិន្នន័យអ្នកឆ្លងវីរុសកូវីដ-១៩ ទូទាំងសកលលោកកើនដល់ ១៣.២ លានករណី​ហើយ​ដោយអ្នកស្លាប់មានចំនួនជាង ៥ សែននាក់ និងជាសះស្បើយចំនួន ៧.៣៣ លាននាក់៕

អាឡឺម៉ង់
អាឡឺម៉ង់

ប្រភពReuters

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T