ចុមយក្ស! បងប្អូនត្រកូល Manchester ទាំងពីរ ចង់បានខ្សែបម្រើឡើងកូដម្នាក់នៅ La Liga តម្លៃ៦៤លាន

//s5.kh1.co/c1/c1a460943487fe21970665551edb95ab566fb35f.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បងប្អូនត្រកូល Manchester ទាំងពីរ ចង់បានខ្សែបម្រើឡើងកូដ Mikel Oyarzabal របស់ក្រុម Real Sociedad

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានចូលរួមជាប្រជែងជាមួយក្លិបជិតខាង Manchester City ដណ្ដើមយកខ្សែបម្រើស្លាបរបស់ក្រុម Real Sociedad កីឡាករ Mikel Oyarzabal

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mikel Oyarzabal
  កីឡាករ Mikel Oyarzabal

យោងតាមការចុះផ្សាយរបស់កាសែត Todofichajes ក្លិប Man UTD បានបង្ហាញការចាប់អារម្មណ៍ទៅលើ Oyarzabal ក្រោយ Man City ចំនួន១សប្ដាហ៍។

ក្រុមរហស្សនាម មេឃខៀវ បានបាញ់រ៉ាដាទៅលើខ្សែបម្រើស្លាបវ័យ២៣ឆ្នាំរូបនេះ តាំងពីកីឡាករ Leroy Sane ចាកចេញផ្ទេរទៅក្លិប Bayern Munich ក្នុងតម្លៃ៥៥លានផោន (ឬប្រមាណ៦៩លានដុល្លារ) មកម្ល៉េះ។

  កីឡាករ Leroy Sane 
  កីឡាករ Leroy Sane 

ប៉ុន្តែបច្ចុប្បន្ន Man UTD កំពុងរៀបគម្រោងឆ្មក់យកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះពីដៃ Man City។ ប្រភពដដែលបានបន្ថែមទៀតថា អ្នកចាត់ការទូទៅលោក ​Ole Gunnar Solskjaer កំពុងស្វែររកខ្សែបម្រើប្រយុទ្ធស្លាបស្ដាំ មកបំពេញចន្លោះខ្វះខាតក្នុងក្រុម ក្នុងនោះលោកបានកំណត់គោលដៅតាមប្រមាញ់ម្ចាស់អាវលេខ៧ ក្រុម Borussia Dortmund កីឡាករ Jadon Sancho

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

យ៉ាងណាមិញ ដោយសារតែ តម្លៃខ្លួនរបស់ Sancho ខ្ពស់ពេក ទើប Man UTD សម្លឹងឃើញ Oyarzabal ដែលជាជម្រើសបន្ទាប់។ គួរឲ្យដឹងដែរថា ខ្សែបម្រើស្លាបវ័យ២៣ឆ្នាំ មានតម្លៃទិញផ្ដាច់កុងត្រាពី Real Sociedad ចំនួន ៦៤លានផោន (ឬប្រមាណ ៨០លានដុល្លារ) ខណៈក្នុងរដូវកាលនេះ រូបគេរកបាន២១គ្រាប់ឯណោះ ក្នុងចំណោមការបង្ហាញខ្លួន៣៥ប្រកួត នៅក្របខណ្ឌ​ La Liga៕

  កីឡាករ Mikel Oyarzabal
  កីឡាករ Mikel Oyarzabal

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T