សត្វមាន់មេមួយក្បាល នៅក្នុងភូមិមួយ នៃខេត្ត Guizhou ប្រទេសចិន ត្រូវបានគេដាក់ឈ្មោះឲ្យវាថា “Miracle Chicken” បន្ទាប់ពីសត្វមាន់មេនោះ ក្រាបបានពងមាន់យក្សមួយ ដែលមានទំហំធំជាង ពងមាន់ធម្មតា ៣ដងឯណោះ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ពងមាន់យក្សនោះ មានទំងន់រហូតដល់ទៅ ២២៦ក្រាម ហើយអ្វីដែលចំឡែកនោះ នៅពេលដែលគេបំបែកវា គឺមានផ្នែកពណ៌លឿង នៃពងមាន់ចំនួន ២ និងពងមាន់ ដែលមិនទាន់បំបែកមួយទៀត។ សូមបញ្ជាក់ផងដែរថា សត្វមាន់មេមួយក្បាល់នេះ បានចំណាយអស់រយៈពេល ៣សប្តាហ៏ ក្នុងការក្រាបពងដ៏ចំឡែកមួយនេះ។

បើតាមសម្តីរបស់លោកយាយ យ៉ាង អាយុ ៨៧ឆ្នាំ ជាម្ចាស់សត្វមាន់មេមួយក្បាលនោះ បានប្រាប់ឲ្យដឹងថា គាត់បានឃើញ សត្វមាន់របស់គាត់ ស្ទើរតែងាប់ទៅហើយ នៅពេលដែលវាក្រាបពង ដ៏ធំសំបើមមួយនេះ។









លោកយាយ យ៉ាង

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]