ណាណា ត្រូវចោរគាស់ផ្ទះ តែបែរជាលួចយករបស់អស់នេះទៅវិញ

//s5.kh1.co/fa/fae48689c688434c6733a0c39e586a8eeb6660ae.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីប៉ុន្មានម៉ោងមុននេះ មានរឿងដ៏ភ្ញាក់ផ្អើល បន្ទាប់ពី តារាស្រីវ័យក្មេង កញ្ញា ណាណា​ បានបង្ហោះសារ ព្រមទាំងរូបភាពបង្ហាញពីសកម្មភាពចោរគាស់ហាងរបស់ខ្លួន ចូលលួចគ្រឿងសម្អាងឡើងខ្ទេចខ្ទី។

ភ្នំពេញ៖ សព្វថ្ងៃនេះ តារាសម្ដែងស្រីវ័យក្មេង កញ្ញា ណាណា នៅតែទទួលបានប្រជាប្រិយភាពពីហ្វេនៗជាច្រើន បើទោះបីជា នាងហាក់ដូចជាមិនសូវបានចូលប្រឡូកនៅក្នុងការងារសិល្បៈដូចមុនក៏ដោយ ដោយកំពុងតែមានភាពមមាញឹក នឹងមុខជំនួញថ្មីដែលកំពុងតែមានភាពប្រសើរឡើងជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែកាលពីមុននេះបន្តិច ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើលដែលបានកើតឡើង ដោយនាងបានបង្ហោះប្រាប់ពីដំណឹងអាក្រក់មួយ នៅលើបណ្ដាញសង្គម ខណៈត្រូវបានចោរចូលគាស់ហាងលក់គ្រឿងសម្អាងរបស់នាង ព្រមទាំងបង្ហាញរូបភាពចេញពីកាមេរ៉ាសុវត្ថិភាព ឲ្យឃើញពីសកម្មភាពចោរយ៉ាងច្បាស់ៗ។ នៅក្នុងនោះ នាង បានរៀបរាប់ថា៖ 

គ្រោះអាក្រក់ សូមឲ្យទៅតាមអាចោរចង្រៃហ្នឹង ឲ្យអស់ចុះចាត់ទុកថា លាងស៊យទៅតាមអីវ៉ាន់ ដែលវាយកទៅចុះ វាបានគាស់ហាងខ្ញុំ ខ្ញុំបានដាក់ពាក្យបណ្តឹងរួចហើយ បងប្អូនសូមប្រុងប្រយ័ត្នផងណា សំខាន់វាយកឡេ យកគ្រឿងផាត់មុខស្រីៗទៅធ្វើអី..?
អីវ៉ាន់ដែលវាយកសុទ្ធតែរបស់ស្រីៗ ស្ទីមសែលពងត្រី លេក្លៀក សំឡីជូតមុខ ទឹកអប់ខ្ញុំ រោមភ្នែក គូល័រភ្នែក សាប៊ូកក់សក់ដែលខ្ញុំប្រើហើយ នៅមានចិបចុបច្រើនទៀត.....
នៅមានវីដេអូច្បាស់ឃើញមុខហែងទៀត។

កញ្ញា ណាណា

យ៉ាងណាមិញ ខណៈពេលដែលនាងបានប្រាប់ថា បានដាក់ពាក្យបណ្ដឹងរួចហើយ ហ្វេនៗជាច្រើនក៏សង្ឃឹមថា នឹងចាប់បានចោរលួចនេះ ក្នុងពេលឆាប់ៗ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ណាណា 
កញ្ញា ណាណា 
កញ្ញា ណាណា 
កញ្ញា ណាណា 
កញ្ញា ណាណា 
កញ្ញា ណាណា 
កញ្ញា ណាណា 
កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សកម្មភាពចោរគាស់ហាង កញ្ញា ណាណា 
សារបង្ហោះពី កញ្ញា ណាណា 
សារបង្ហោះពី កញ្ញា ណាណា 
ណាណា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T