Just Friend ចុះឡើង ទំនាក់ទំនង Shawn Mendes ជាមួយ Camila Cabello ដល់ផ្លូវបំបែក?

//s5.kh1.co/60/60b9be22ebfd98f8bf5560b8deeeb3760c5effd4.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទំនាក់ទំនងមហាមិត្តទាំងពីរគឺ Camila Cabelloនិង Shawn Mendes មានលក្ខណៈដូចជាស្ងាត់ជាងមុនច្រើន ដែលជាហេតុធ្វើឲ្យមហាជនក៏ដូចជាហ្វេនមានមន្ទិលសង្ស័យថា ទំនាក់ទំនងរវាងពួកគេប្រាកដជាមានបញ្ហាអ្វីជាក់ជាមិនខានឡើយ។

បរទេស៖ ថ្មីៗនេះ ដោយសារតែ ទំនាក់ទំនងមហាមិត្តទាំងពីរគឺ Camila Cabello និង Shawn Mendes មានលក្ខណៈដូចជាស្ងាត់ជាងមុនច្រើន ដោយមិនមានបង្ហោះអំពីសកម្មភាពជាមួយគ្នាអ្វីបន្តិចសោះឡើយ ដែលជាហេតុធ្វើឲ្យមហាជន ក៏ដូចជាហ្វេនមានមន្ទិលសង្ស័យថា ទំនាក់ទំនងរវាង ពួកគេប្រាកដជា មានបញ្ហាអ្វីជាក់ជាមិនខានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីមានពាក្យចចាមអារ៉ាមនេះ បានកើតឡើងរួចមក គេសង្កេតឃើញថាមានសារព័ត៍មានល្បីមួយរបស់ប៉ែកអឺរ៉ុប បានបើកការវិភាគទៅទំនាក់ទំនងរបស់ពួកគេ ដោយមានលើកទាំងហេតុផលនិង ផស្តុតាងមកបញ្ជាក់ថែមទាំងផង ដើម្បីឲ្យហ្វេនៗអស់មន្ទិលសង្ស័យតែម្តង។

ដោយការលើកឡើងរបស់គេហទំព័រមួយនោះ បានលើឡើងថា ដោយទោះបីជាពេលនេះ Camila Cabello កំពុងរស់នៅជាមួយឪពុកនាងហើយ​ Shawn Mendes កំពុងតែរស់នៅតែឯងក៏ពិតមែន​ ដោយគេឃើញ តារាទាំងពីរនាក់នេះមកកម្មវិធីមួយប៉ុន្តែ មិនបានមកជាមួយគ្នាឡើយ ដោយCamila ម្នាក់មកជាមួយឪពុកនិង Shawn ដើរមកតែម្នាក់ឯង ប៉ុន្តែមិនមានន័យថា រូបគេកំពុងអន់ចិត្តឬ អន់ថ្លើមនឹងគ្នាឡើយ ដោយរឿងរ៉ាវមួយនេះ បានកើតឡើងតាំងពីដើមមកម៉្លេះ។

ចំពោះទំនាក់ទំនង រប​ស់តារាពីរនាក់នេះ គឺនៅល្អដូចដើមដដែល គ្រាន់តែពួកគេចង់ រក្សាភាពស្ងៀមស្ងាត់ជាងមុនតែប៉ុណ្ណោះ ចំណែករូបថតជាមួយគ្នា​ នៅក្នុងបណ្តាញសង្គមក៏ពួកគេនៅរក្សារទុកដដែល ដោយគ្មានបាត់មួយសន្លឹកណាឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendes
Camila Cabelloនិង Shawn Mendesស
Camila Cabelloនិង Shawn Mendesស
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T