រន្ធត់ចិត្ត អ្នករាំ និងជាInfluencer ដ៏ល្បីរូបនេះ បានស្លាប់ ទាំងកូននៅក្នុងផ្ទៃ៨ខែ

//s5.kh1.co/8e/8e75034f75bc3e51112612977b14ad092c05dc41.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ ពិតជារឿងដ៏រន្ធតើ បន្ទាប់ពីជ្រាបដំណឹងថា អ្នករាំនិងជា Influencer ដ៏ល្បី នៅលើបណ្ដាញសង្គម នាង Nicole Thea បានបាត់បង់ជីវិត ក្នុងវ័យ ២៤ ឆ្នាំ ខណៈពេលដែលមានកូនក្នុងផ្ទៃ ៨ ខែ ដោយមិនដឹងពីមូលហេតុ

បរទេស៖ កាលពីថ្ងៃទី ១២ ខែកក្កដា កន្លងទៅនេះ ស្រាប់តែមានរឿងដ៏រន្ធត់ ខណៈពេលដែលក្រុមគ្រួសារ នាង Nicole Thea ដែលជាអ្នករាំ និងជាInfluencer ដ៏ល្បីមួយរូបនៅលើបណ្ដាញសង្គម បានប្រកាសនៅលើទំព័រផ្ទាល់ខ្លួន អំពីការបាត់បង់ជីវិតរបស់នាងភ្លាមៗ ក្នុងវ័យ ២៤ ឆ្នាំ ស្របពេលដែលនាង កំពុងតែមានផ្ទៃពោះ ៨ ខែ ហើយមូលហេតុនៃការស្លាប់របស់នាង គឺនៅមិនទាន់ដឹងនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ម្ដាយរបស់នាងបានសរសេររៀបរាប់ថា៖

 ពិតជាគួរឱ្យសោកស្តាយណាស់ដែលបានជម្រាបជូនដល់អ្នកទាំងអស់គ្នាថា Nicole និងកូនប្រុសរបស់នាង ឈ្មោះ Reign បានទទួលមរណភាព នៅព្រឹកថ្ងៃសៅរ៍ ទី ១១ ខែកក្កដា ហើយក្នុងនាមជា សាច់ញាតិរបស់នាង យើងចង់រក្សាបានភាពឯកជន ព្រោះវាពិតជាឈឺចាប់ខ្លាំងណាស់ ដែលត្រូវប្រឈមនឹងអ្វីដែលបានកើតឡើងភ្លាមៗបែបនេះ ។

ម្ដាយរបស់ Nicole

គួរបញ្ជាក់ផងដែរថា Nicole Thea មិនត្រឹមតែជាអ្នករាំដ៏ល្បី តែនាងក៏ជា Influencer ដែលមានមនុស្សជាង ៨១០០០ នាក់ ចូលមក Subcribe លើ Channel របស់នាង ហើយកាលពីខែមេសាកន្លងទៅនេះ Nicole និងគូស្នេហ៍របស់នាង  បានប្រកាសថា ខ្លួនកំពុងតែក្លាយជាឪពុកម្ដាយគេហើយ ដោយចាប់តាំងពីពេលនោះមក នាងនិងគូស្នេហ៍ ក៏តែងតែបង្ហោះឃ្លីបអំពីការមានផ្ទៃពោះជារឿយៗ ដោយក្ដីរីករាយជាទីបំផុត តែជាអកុសល នាងនិងកូនក្នុងផ្ទៃក៏បានទទួលមរណភាព បន្សល់ត្រឹមភាពសោកសៅ ដល់គ្រួសារនិងគូស្នេហ៍របស់នាង៕

សូមទស្សនារូបភាពខាងក្រោម៖

Nicole Thea
Nicole Thea
Nicole Thea
Nicole Thea
Nicole Thea
Nicole Thea
Nicole Thea
Nicole Thea
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T