Floyd Mayweather ត្រូវហោះទៅជប៉ុន ដើម្បីពិភាក្សារឿងប្រកួតសារជាថ្មី តែក៏ត្រូវរាំងស្ទះដោយសារតែ...

//s5.kh1.co/9d/9d557a489f1692c15a0f9d2e467c9c1576aafc5c.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនគួរណាចឹងសោះ កុំអីបានមើលពូ Floyd ប្រកួតទៀតហើយ

បរទេស៖ កំពូលអ្នកប្រដាល់អាមេរិក Floyd Mayweather បានកំពុងពិភាក្សាដើម្បីចូលប្រកួតម្តងទៀតនៅប្រទេសជប៉ុន ប៉ុន្តែត្រូវបានរារាំងដោយការហោះហើរ។ ការរាតត្បាតនៃវីរុសកូរ៉ូណា បានរាំងស្ទះមិនឲ្យបុរសវ័យ ៤៣ឆ្នាំរូបនេះ ហោះចេញទៅទីក្រុងតូក្យូ ជួបនិយាយពីការប្រកួតដែលចំណេញរាប់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Floyd Mayweather និងគ្រប់គ្រងសង្វៀន RIZIN
Floyd Mayweather និងគ្រប់គ្រងសង្វៀន RIZIN

កាលពីឆ្នាំ២០១៨ Floyd បានប្រកួតជាមួយកីឡាករប្រដាល់វ័យក្មេងជនជាតិជប៉ុន Tenshin Nasukawa ដោយផ្តួលកីឡាកររូបនេះត្រឹមតែ២នាទីប៉ុណ្ណោះ រកបានប្រាក់៧លានដុល្លារ។

Floyd Mayweather និង  Tenshin Nasukawa
Floyd Mayweather និង  Tenshin Nasukawa

យោងតាមប្រភពសង្វៀន RIZIN របស់ជប៉ុន បានឲ្យដឹងថា កីឡាករអាមេរិករូបនេះកំពុងតែពិភាក្សាគ្នាអំពី ការប្រកួតសារជាថ្មីនៅជប៉ុន។

កីឡាករ Floyd Mayweather 
កីឡាករ Floyd Mayweather 

Floyd ក៏ធ្លាប់បានបង្ហោះសារនៅលើគណនី Instagram របស់ខ្លួនដែលថានឹងជិះយន្តហោះផ្ទាល់ខ្លួនរបស់លោក ទៅពិភាក្សានៅជប៉ុន និងបានប្រាប់អ្នកគាំទ្រឲ្យរង់ចាំមើលថានឹងមានអ្វីកើតឡើង ប៉ុន្តែការបិទច្រកព្រំដែនអន្តជាតិគឺជាបញ្ហាធំសម្រាប់ការធ្វើដំណើរនេះ៕ 

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T