កុំចេះតែហ៊ាន! ហេតុតែចង់បានវីដេអូបង្ហោះ Tik Tok នារីរូបនេះចូលជិះទោងកូនក្មេង បណ្ដាលឲ្យជាប់ជាងមួយម៉ោង (មានវីដេអូ)

//s5.kh1.co/6e/6ea4419f0678b8b6264d0775b3fc934910216f2a.jpg
សង្គម

 ១៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ មានរឿងនឹកស្មានមិនដល់មួយ ដែលក្មេងស្រីវ័យជំទង់ម្នាក់ ហេតុតែចង់បានវីដេអូបង្ហោះ Tik Tok ពេក ក៏ទៅជិះទោងកូនក្មេង បណ្ដាលឲ្យជាប់នៅទីនោះអស់រយៈពេល៩០នាទី...

អង់គ្លេស៖ ថ្មីៗនេះ មានរឿងនឹកស្មានមិនដល់មួយ ដែលក្មេងស្រីវ័យជំទង់ម្នាក់ ហេតុតែចង់បានវីដេអូបង្ហោះ Tik Tok ពេក ក៏ទៅជិះទោងកូនក្មេង បណ្ដាលឲ្យជាប់នៅទីនោះអស់រយៈពេល៩០នាទី ដល់ថ្នាក់ទូរសព្ទហៅក្រុមពន្លត់អគ្គិភ័យឲ្យមកជួយ ទើបរួចខ្លួនវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ យុវតី Layani Maclean អាយុ១៤ឆ្នាំ បានទៅកម្សាន្ដ និងជិះទោងលេង ក្នុងឧទ្យានមួយកន្លែងជាមួយមិត្តភក្តិ ក្បែរផ្ទះរបស់នាង ដែលស្ថិតនៅក្រុង Faringdon រដ្ឋ Oxfordshire ​ប្រទេសអង់គ្លេស ហើយនាំគ្នាថតឃ្លីបខ្លីៗទុកគ្រាន់បង្ហោះ Tik Tok

ពួកគេបានប្ដូរគ្នាជិះម្ដងម្នាក់ៗ តែសំណាងមិនល្អ Layani ក៏ស្រាប់តែជាប់ក្នុងទោងនោះ ទៅណាមិនរួចតែម្ដង។ Layani ព្យាយាមរំដោះខ្លួន ដោយខ្លួនឯងជាងមួយម៉ោង មុនពេលម្ដាយរបស់នាង គឺអ្នកស្រី Charlie Maclean ទូរសព្ទទៅក្រុមពន្លត់អគ្គិភ័យឲ្យជួយ។

ជុំវិញរឿងរ៉ាវនេះដែរ អ្នកស្រី Charlie បាននិយាយថា៖

ដំបូងឡើយ នៅពេលអ្នកជិតខាងទូរសព្ទមកប្រាប់ខ្ញុំពីរឿងនេះ ខ្ញុំក៏ចាប់ផ្ដើមអស់សំណើច ប៉ុន្ដែពេលខ្ញុំទៅដល់ទើបដឹងថាវាធ្ងន់ធ្ងរជាងអ្វីដែលខ្ញុំគិតទៅទៀត។ កូនស្រីរបស់ខ្ញុំ នាងពិតជាខ្មាស់អៀនណាស់ នៅពេលក្រុមពន្លត់អគ្គិភ័យទៅដល់ តែទោះជាយ៉ាងណាក៏ដោយពួកគេបានធ្វើការងារនោះយ៉ាងល្អ ហើយអាចរំដោះកូនស្រីរបស់ខ្ញុំបានដោយសុវត្ថិភាពទៀតផង៕

អ្នកស្រី Charlie

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

យុវតី Layani Maclean
យុវតី Layani Maclean
យុវតី Layani Maclean
យុវតី Layani Maclean
យុវតី Layani Maclean
យុវតី Layani Maclean
យុវតី Layani Maclean
យុវតី Layani Maclean
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T