ព្រមលក់ទេ? PSG កំពុងដាក់គោលដៅធំតាមប្រមាញ់តារាជួរមុខម្នាក់នេះពី Man Utd

//s5.kh1.co/ee/ee83c30ebbf5004ea71ed4e4ff1461be982baca9.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

PSG កំពុងដាក់គោលដៅធំតាមប្រមាញ់តារាជួរមុខម្នាក់នេះពី Man Utd គឺកីឡាករ Marcus Rashford

បរទេស៖ ជាការពិតណាស់កីឡាករ Marcos Rashford កំពុងតែមានទម្រង់លេងយ៉ាងល្ អជាមួយក្លិបបិសាចក្រហម Manchester United ដោយនៅក្នុង៣៨ប្រកួតជាមួយក្លិបនៅរដូវកាលនេះ រូបគេរកបាន២១គ្រាប់ និងបោះបាល់ឲ្យដៃគូរបញ្ចប់ទីបាន១០ដងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Marcos Rashford
  កីឡាករ Marcos Rashford

ដោយមានការសហការគ្នាបានយ៉ាងល្អជាមួយកីឡាករកំពុងឡើងជើង២រូបទៀតគឺ Anthony Martial និង​ Mason Greenwood បានធ្វើឲ្យតំបន់ប្រយុទ្ធរបស់ Man Utd សព្វថ្ងៃក្លាយទៅជាបន្លានៅក្នុងកែវភ្នែករបស់ក្លិបធំៗនៅ Premier League ក៏ដូចជាក្លិបនៅទ្វីបអឺរ៉ុបទាំងមូល។

  កីឡាករ Marcos Rashford, Anthony Martial និង​ Mason Greenwood
  កីឡាករ Marcos Rashford, Anthony Martial និង​ Mason Greenwood

ទោះបីជាយ៉ាងនេះក្ដី Rashford កំពុងត្រូវបានក្លិបធំៗជាច្រើនតាមប្រមាញ់រូបគេ ក្នុងនោះក្លិប Paris Saint-Germain បានដាក់គោលដៅធំនៅទីផ្សាររដូវក្ដៅខាងមុខ ក្នុងការនាំយក ជើងស៊ុតសញ្ជាតិអង់គ្លេសរូបនេះមករួមក្រុម។

ហើយបើតាមកាសែត Independent បានឲ្យដឹងថាលោកគ្រូបង្វឹក Thomas Tuchel បានតាមសរសើពីសមត្ថភាពរបស់កីឡាកររូបនេះមិនដាច់ពីមាត់នោះទេ។ ជាមួយគ្នានេះក្លិប PSG ក៏កំពុងមើលឃើញរូបគេជាតួរសំខាន់ដើម្បីមកជំនួសតំណែងរបស់កីឡាករ Kylian Mbappe ដែលអាចនឹងចាកចេញពីក្លិបនៅពេលខាងមុខនោះ។

  កីឡាករ Kylian Mbappe និង Marcos Rashford 
  កីឡាករ Kylian Mbappe និង Marcos Rashford 

យ៉ាងណាមិញក្លិបអ្នកមាន PSG មិនអាចត្រឹមតែបោះលុយឲ្យ Man Utd ហើយយក Rashford ទៅរួមក្រុមបានងាយៗនោះទេ ពីព្រោះថាតារាវ័យ២២ឆ្នាំរូបនេះក៏មិនទាន់មានបំណងក្នុងការចាកចេញ ដោយកំពុងតែពេញចិត្ត និងមានក្ដីសុខនៅកីឡដ្ឋាន Old Trafford។

គួរឲ្យដឹងដែរថា​ Rashford នៅសល់កុងត្រាជាមួយ Man Utd រហូតដល់ឆ្នាំ២០២៣ឯណោះ ដូច្នេះមានន័យថា PSG ត្រូវចំណាយមិនក្រោម ១០០លានផោន នោះទេ ប្រសិនបើនាំយកម្ចាស់អាវលេខ១០រូបនេះ ទៅលេងនៅបារាំង៕

  កីឡាករ Marcos Rashford
  កីឡាករ Marcos Rashford

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T