Giroud តែតចាក់អន្ទង់ឡូយណាស់! Chelsea យកឈ្នះ Norwich ទាំងប្រផិតប្រផើយ រក្សាតំណែងលេខ៣ (មានវីដេអូ)

//s5.kh1.co/2b/2b8dd453bda51196a1c4e9715efeb7d63802e74f.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Chelsea ១-០ Norwich

អង់គ្លេស៖ ក្រុមតោខៀវ Chelsea បានរក្សាតំណែងលេខ៣របស់ខ្លួន ក្នុងតារាង Premier League សប្ដាហ៍ទី៣៦ ក្រោយយកឈ្នះទៅលើក្រុមចាបលឿង Norwich City ទាំងប្រផិតប្រផើយ ដោយលទ្ធផល១ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Stamford Bridge កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះ​ មានឱកាសសម្រុកដាក់គំនាបខ្លាំងទៅលើក្រុមភ្ញៀវ ជាក់ស្ដែង Chelsea ស៊ុតបាន១៨ជើងឯណោះ ចំគោលដៅ៦ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុម Norwich វិញ ស៊ុតបាន១ជើងប៉ុណ្ណោះ មិនចំគោលដៅសូម្បីតែម្ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

១គ្រាប់ធានា៣ពិន្ទុ សម្រាប់ Chelsea រកបានដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud នៅនាទីទី៤៥+៣ ដែលជាការតែតចាក់អន្ទង់បញ្ចូលទីយ៉ាងអស្ចារ្យ ក្រោយទទួលបានបាល់ពីខ្សែបម្រើ Christian Pulisic

១គ្រាប់របស់ Giroud
១គ្រាប់របស់ Giroud

តាមរយៈលទ្ធផលនេះ បានជួយក្រុមលោក Frank Lampard រក្សាគម្លាត ៤ពិន្ទុ ពីក្រុមលេខ៤ Leicester City និង លេខ៥ Manchester United ខណៈ២ប្រកួត ចុងក្រោយរបស់ Chelsea មុនបិទរដូវកាល គឺត្រូវប៉ះក្រុម Liverpool ក្រៅដី និងប៉ះក្រុមឡើងកូដ Wolves ក្នុងដី។

តារាង Premier League
តារាង Premier League

ដោយឡែកសម្រាប់ក្រុម Norwich វិញ ទោះបីជាពីរប្រកួត ចុងក្រោយពួកគេឈ្នះក៏ដោយ ក៏មិនអាចជួយស្រោចស្រង់ក្រុមរហស្សនាមចាបលឿងមួយនេះ ចេញពីតំបន់ដែលគេកាត់ចោលដែរ ដោយសារតែចាញ់ពិន្ទុក្រុមលេខ១៧ Watford រហូតដល់១៣ពិន្ទុឯណោះ៕

បើចង់ឃើញការតែតរបស់​ Giroud ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T