មិនដែលបង្ហាញភាពហ៊ឺហា ត្រូវបានគេហៅថាស្ត្រីជួយស្ត្រីលាក់មុខ និងមានងារជា....

//s5.kh1.co/56/56162b408167aa499a4e54a1cd0db9cc6e0cc3aa.jpg
សង្គម

 ១៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ លោកស្រី លាង ធារ៉ា ត្រូវបានអ្នកនិយមលេងបណ្តាញសង្គម និងបណ្តាលសារព័ត៌មាន តែងតែយកទៅចុះផ្សាយពីរូបសម្រស់ ស្រស់ស្អាតរបស់លោកស្រី និងសកម្មភាពចូលរួម បណ្តុះបណ្តាលស្ត្រីធម្មតាៗអោយក្លាយទៅជាស្ត្រីជោគជ័យ រឹងមាំនិងចូលរួមការងារសង្គមជាច្រើន ប៉ុន្តែមិនសូវមានអ្នកដឹងច្រើនទេ  ថានៅពីក្រោយខ្នងលោកស្រី គឺមានងារជា "ជំទាវ" ហើយក៏ជាស្ត្រីលាក់មុខម្នាក់ ដែលជួយស្ត្រីជាច្រើនបោះជំហានកែប្រែខ្លួនទៅរកភាពជោគជ័យរាប់ពាន់នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគ្គនាយិកា ក្រុមហ៊ុន Theara Leang Co.,LTD លោកស្រី លាង ធារ៉ា បើនិយាយពីឋានៈ គឺលោកស្រីមានងារជា "ជំទាវ" ហើយក៏ជាស្ត្រីខ្លាំងលាក់មុខម្នាក់ ដែលបានជួយស្ត្រីជាច្រើន ឲ្យមានភាពក្លាហាន រឹងមាំ និងជោគជ័យ ក៏ពិតមែន តែលោកស្រីមិនសូវបង្ហាញភាពហ៊ឺហារស៊ីវិល័យបង្អួតភ្នែកមហាជនទេ ពោលគឺលោកស្រីតែងតែបង្ហាញសកម្មភាពផ្សេងៗជួយទៅកាន់ស្ត្រីនិងកាងារសង្គម យ៉ាងសាមញ្ញ។

លោកស្រី លាង ធារ៉ា
លោកស្រី លាង ធារ៉ា

នាពេលកន្លងមក លោកស្រី លាង ធារ៉ា ធ្លាប់បានរៀបចំកម្មវិធីជាច្រើន ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលជួយ  ដល់ស្ត្រីៗអោយមានការវិវត្តន៍ខ្លួនទៅមុខ មានភាពរឹងមាំ និងក្លាយទៅជាស្ត្រីជោគជ័យមិនតិចនោះទេ ហើយលោកស្រីក៏ត្រូវបានសមាជិក តំណាងចែកចាយទាំងអស់ គោរពស្រលាញ់ ថែមទាំងយកធ្វើជាស្ត្រីគំរូរបស់ពួកគាត់ផង។   ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ទី១១ ខែ កក្ដដា ឆ្នាំ ២០២០  លោកស្រី លាង ធារ៉ា និងស្វាមី បានរៀបចំកម្មវិធីបណ្តុះបណ្តាលតំណាងចែកចាយផលិតផល T&L Natural ជួបជុំស្រី្ត ១០០នាក់នៅខេត្តពោធិសាត់ ធ្វើសិក្ខាសាលា  បង្រៀនពីការលក់ ជជែកអំពីគ្រួសារ និងសង្គមដោយឥតគិតថ្លៃ ពីសមាជិកចូលរួមផងដែរ។

នៅក្នុងសិក្ខាសាលានោះផងដែរ លោកស្រី លាង ធារ៉ា បានបន្តបណ្តុះបណ្តាលបង្វឹកស្ត្រីៗជាច្រើន ដែលមិនមានភាពរឹងមាំ មិនទាន់មានគោលជំហរឈរដោយខ្លួនឯង អោយចេះរកស៊ី និងស្របតាមគោលការរបស់រាជរដ្ឋាភិបាល គាំទ្រនិងលើកស្ទួយស្ត្រី ដោយលោកស្រីរ៉ាបរងការចំណាយទាំងអស់ មិនដែលអោយអ្នកចូលរួមចំណាយថវិកា ឬចំណាយលើថ្លៃសំបុត្រនោះទេ គឺបើកឱកាសឲ្យស្ត្រីទាំងអស់ ដែលចង់ចូលរួមជាមួយលោកស្រី ហើយឆាប់ៗនេះ  លោកស្រីនឹងមានការជួបជុំ ស្រ្តី២៥០ នាក់ទៀត នៅខេត្តសៀមរាប បន្តទៀតផងដែរ៕

ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
ក្រុមហ៊ុន Theara Leang Co.,LTD
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T