កម្រឃើញណាស់! កង្កែបពណ៌លឿងជាច្រើនក្បាល បង្ហាញខ្លួនក្នុងរដូវខ្យល់មូសុង នៅឥណ្ឌា (មានវីដេអូ)

//s5.kh1.co/a4/a49955370d5dd31372baa5451c6824d9383aa96e.jpg
សង្គម

 ១៥-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កង្កែបពណ៌លឿងជាច្រើនក្បាល បាននាំគ្នាចេញមកបង្ហាញខ្លួនលោតលេងទឹកថ្លុក ក្នុងរដូវខ្យល់មូសុង នៅទីក្រុង Narsinghpur រដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា។

ឥណ្ឌា៖ ថ្មីៗកន្លងទៅនេះ កង្កែបពណ៌លឿងជាច្រើនក្បាល បាននាំគ្នាចេញមកបង្ហាញខ្លួនលោតលេងទឹកថ្លុក ក្នុងរដូវខ្យល់មូសុង នៅទីក្រុង Narsinghpur រដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសម្នាក់ឈ្មោះថា Parveen Kaswan ជាកម្មករឧទ្យានជាតិមួយកន្លែង បានផ្ដិតយកទិដ្ឋភាពទាំងស្រុង ដែលបង្ហាញពីកង្កែបពណ៌លឿង និងយកទៅបង្ហោះចែកចាយលើបណ្ដាញអុីនធឺណេត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Parveen បានរៀបរាប់ឲ្យដឹងថា កង្កែបពណ៌លឿងទាំងនោះ គឺជាកង្កែបឥណ្ឌា Bullfrogs ដែលពួកវាផ្លាស់ប្ដូរទៅជាពណ៌លឿងនារដូវខ្យល់មូសុងក្នុងប្រទេសឥណ្ឌា ដែលមានរយៈពេលពីខែមិថុនាដល់ខែកក្កដា ដើម្បីទាក់ទាញកង្កែបញី។ ហើយពួកវាមិនមានជាតិពុលអ្វីឡើយ ដែលមនុស្សទូទៅអាចយកទៅទទួលទានបានដូចជាកង្កែបដទៃទៀតអីចឹងដែរ។

យ៉ាងណាមិញ យោងតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានឲ្យដឹងទៀតថា កង្កែបឥណ្ឌា Bullfrogs ទទួលបានការព្រួយបារម្ភតិចតួចបំផុត ព្រោះវាមិនស្ថិតនៅក្រោមការគំរាមកំហែងពីមនុស្សឡើយ។ ហើយពួកវា ត្រូវបានគេរកឃើញ នៅប្រទេសអាហ្វកានីស្ថាន បង់ក្លាដេស ឥណ្ឌា ភូមា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កង្កែបពណ៌លឿង
កង្កែបពណ៌លឿង
កង្កែបពណ៌លឿង
កង្កែបពណ៌លឿង
កង្កែបពណ៌លឿង
កង្កែបពណ៌លឿង
កង្កែបពណ៌លឿង
កង្កែបពណ៌លឿង
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T