ជប៉ុនផលិតរថភ្លើងមួយនេះ មិនត្រឹមមានល្បឿនលឿននោះទេ តែវាមានលក្ខណៈពិសេសស្ទើរមិនគួរឱ្យជឿបែបនេះ

//s5.kh1.co/33/333ebeae1e6db61d2ea47a73a76880a162976803.jpg
បច្ចេកវិទ្យា

 ១៥-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រថភ្លើងដែលមានឈ្មោះថា Bullet train របស់ប្រទេសជប៉ុនបានបំបែកឯតទគ្គកម្មចុងក្រោយរបស់ប្រទេសជប៉ុនហើយ វាមិនត្រឹមតែមានសមត្តភាពក្នុងការធ្វើដំណើរល្បឿនលឿនប៉ុណ្ណោះទេ។ ប៉ុន្តែវាថែមទាំងអាចដឹកអ្នកដំណើរទៅកាន់កន្លែងមានសុវត្ថិភាពផងដែរនៅពេលមានការរញ្ជួយដី។

ជប៉ុន៖ រថភ្លើងដែលមានឈ្មោះថា Bullet train របស់ប្រទេសជប៉ុនបានបំបែកឯតទគ្គកម្មចុងក្រោយរបស់ប្រទេសជប៉ុនហើយ វាមិនត្រឹមតែមានសមត្ថភាពក្នុងការធ្វើដំណើរល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងអាចដឹកអ្នកដំណើរទៅកាន់កន្លែងមានសុវត្ថិភាព នៅពេលមានរញ្ជួយដីផងដែរ។ វាអាចរត់បានដល់ ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាកំណត់ត្រាថ្មីមួយក្នុងកំឡុងពេលដំណើរការសាក ល្បងក្នុងឆ្នាំ ២០១៩ ដែលធ្វើឱ្យវាក្លាយជារថភ្លើងលឿនបំផុតតែមួយនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាល្បឿនប្រតិបត្តិការនឹងត្រូវកំណត់ត្រឹម ២៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅផ្នែកខាងក្នុងកៅអីដែលទើបរចនាថ្មីអាចឱ្យអ្នកដំណើរអង្គុយដែលផ្តល់ជូននូវផាសុកភាពបន្ថែមទៀត ជាពិសេស កៅអីនីមួយៗមានព្រីភ្លើងផ្ទាល់ខ្លួន។

រូបភាព Bullet train
រូបភាព Bullet train

យ៉ាងណាមិញ នៅពេលរថភ្លឿងចេញដំណើរនឹងមានសភាពស្ងប់ស្ងាត់ និងរលូនជាងមុនផងដែរ ដោយសារប្រព័ន្ធព្យួរសកម្មថ្មីដែលជួយស្រូបយកចលនារថភ្លើង។ ជាងនោះទៅទៀត គេបានយកចិត្តទុកដាក់លើការចនាគំរូថ្មី ហើយបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើសុវត្ថិភាពរបស់អ្នកដំណើរ។

អ្វីដែលគួរឱ្យកត់សម្គាល់ រថភ្លើងនេះមានប្រព័ន្ធគ្រប់គ្រង និងហ្វ្រាំងស្វ័យប្រវត្ដិដែលបានធ្វើឱ្យប្រសើរដែលអនុញ្ញាតឱ្យវាបញ្ឈប់លឿនក្នុងករណីមានអាសន្ន។ វាត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធរុញភ្ជាប់អាគុយលីចូម - អ៊ីយូ - ដំបូងបង្អស់នៅក្នុងពិភពលោក។ ប្រព័ន្ធនេះអនុញ្ញាតឱ្យរថភ្លើងរត់ក្នុងចម្ងាយខ្លីដោយខ្លួនវាផ្ទាល់ក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនី ហើយនឹងធ្វើឱ្យវាអាចផ្លាស់ប្តូរទៅទីតាំងដែលមានសុវត្ថិភាពក្នុងល្បឿនយឺត ប្រសិនបើជាប់វានៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ នៅលើស្ពានឧទាហរណ៍ ផ្លូវរូងក្រោមដី ឬ ក្នុងពេលរញ្ជួយដីផងដែរ៕

ប្រភព: CNN News

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T