ហេតុផលដ៏សោកសៅមួយនេះធ្វើឲ្យតារាឆ្នើម Virgil van Dijk ដាក់តែឈ្មោះ Virgil នៅលើអាវរបស់គេ

//s5.kh1.co/32/3204a0495fa201707efa09d96331b31c1dfdd56e.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខាងក្រោមនេះជាហេតុផលដ៏សោកសៅមួយនេះដែលធ្វើឲ្យតារាឆ្នើម Virgil van Dijk ដាក់តែឈ្នោះ Virgil នៅលើអាវរបស់គេ

បរទេស៖ ជាការពិតណាស់នៅក្នុងឆ្នាំ២០១៨ នៅពេលដែលកីឡាករ Virgil van Dijk មកចូលរួមជាមួយនឹងក្លិប Liverpool នោះ រូបគេត្រូវតែលើកអាវដែលមានឈ្មោះនិងលេខរបស់គេដើម្បីផ្តិតរូបទុកជាអនុស្សាវរីយ៍។ ផ្ទុយស្រឡះពីកីឡាករដទៃទៀតដែលដាក់នាមត្រកូល តារាឆ្នើមរូបនេះដាក់ត្រឹមតែនាមខ្លួនរបស់គេប៉ុណ្ណោះនៅលើអាវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Virgil van Dijk ពេលផ្លាស់មកកាន់ Liverpool
  កីឡាករ Virgil van Dijk ពេលផ្លាស់មកកាន់ Liverpool

បើតាមសម្តីរបស់ឪពុកមារបស់កីឡាកររូបនេះបានឲ្យដឹងថា ហេតុផលដែលនៅពីក្រោយការដាក់តែនាមខ្លួនរបស់គេនៅលើអាវនោះ ក៏ព្រោះតែបញ្ហាគ្រួសារដែល Virgil មិនអាចបំភ្លេចបានកាលពីគេនៅអាយុ១២ឆ្នាំ។

ឪពុកបង្កើតរបស់ Virgil បានចាកចេញពីគ្រួសារនៅពេលដែលគេមានអាយុ១២ឆ្នាំ​ ដោយទុកឲ្យម្តាយចិញ្ចឹមបីបាច់រូបគេតែម្នាក់ឯង ស្របពេលដែលស្ថានភាពគ្រួសារកំពុងតែពិបាកខ្លាំងនៅ ពេលនោះ។ ដោយសារតែមូលហេតុដ៏សោកសៅនេះហើយបានជាធ្វើឲ្យ Virgil នៅតែមានកំហឹងមិនអាចបំភ្លេចបាន ហើយរូបគេបានសម្រេចចិត្តជាដាច់ខាតថាមិនដាក់ឈ្មោះឪពុក នៅលើអាវរបស់ខ្លួនឡើយ។

ឪពុកមារបស់កីឡាករ Virgil van Dijk
  កីឡាករ Virgil van Dijk
  កីឡាករ Virgil van Dijk

បើទោះបីជាមានអតីតកាលដ៏ជូរចត់យ៉ាងនេះក្ដី កីឡាករ Virgil van Dijk បានខិតខំប្រឹងប្រែងរហូតដល់តែអាចក្លាយជាកំពូលកីឡាករម្នាក់នាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះរូបគេបានជួយឲ្យក្លិបហង្សក្រហម Liverpool ឈ្នះពានសំខាន់ៗជាច្រើនជាពិសេសគឺពាន Champions League នៅរដូវកាលមុន និងពាន Premier League នារដូវកាលនេះផងដែរ៕

  កីឡាករ Virgil van Dijk ឈ្នះពាន UCL ជាមួយ Liverpool នៅរដូវកាលមុន
  កីឡាករ Virgil van Dijk ឈ្នះពាន UCL ជាមួយ Liverpool នៅរដូវកាលមុន

ប្រភពmirror

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T