ចុមខ្លាំងបាត់! អ្នកប្រដាល់ពិភពលោក Deontay Wilder បង្ហើបថាខ្លួនធ្លាប់រួមរ័ក្ស មុនឡើងសង្វៀនប្រកួតចំនួន២ម៉ោង

//s5.kh1.co/6f/6f9ae893dcdb5880c12a5ea11e81593f1b29a97b.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្តេចប្រដាល់ទម្ងន់ធ្ងន់អាមេរិក បានទម្លាយរឿងអាស្រូវរបស់ខ្លួន ស្តាប់ហើយហួសចិត្ត

បរទេស៖ អ្នកប្រដាល់គីឡូធ្ងន់ Deontay Wilder បានអះអាងថាគាត់ធ្លាប់រួមរ័ក្ស២ម៉ោងមុន ការប្រកួតអន្តរជាតិដំបូងរបស់ខ្លួន កាលពី១២ឆ្នាំមុន ដោយផ្តួល Ethan Cox ត្រឹមតែ២ទឹកប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតដំបូងរបស់ Wilder និង​ Ethan Cox
ការប្រកួតដំបូងរបស់ Wilder និង​ Ethan Cox

កីឡាករវ័យ៣៤ឆ្នាំ ដែលទើបតែចាញ់១ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតទាំង៤៤ដងរបស់គេ បានទទួលស្គាល់ថា ធ្លាប់រួមមេត្រីជាមួយប្រពន្ធគាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ មុនការប្រកួត។

កីឡាករ Deontay Wilder
កីឡាករ Deontay Wilder

គាត់បានប្រាប់ទៅស្ថានីយន៍ទូរទស្សន៍មួយថា៖

មានរឿងជាច្រើនមុនការប្រកួតដំបូងរបស់ខ្ញុំ ខ្ញុំបានបញ្ចប់ការរួមរ័ក្ស២ម៉ោងមុនការប្រកួតចូលមកដល់។ ខ្ញុំមានអារម្មណ៍ស្រើបស្រាល ខ្ញុំមិនកុហកទេ។ ប្រពន្ធរបស់ខ្ញុំនៅជាមួយខ្ញុំនាពេលនោះ អ្នកប្រាកដជាគិតដឹងហើយ។ នេះជាហេតុមិនគួរឲ្យដៃគូរបស់អ្នកនៅទីនោះជាមួយអ្នកឡើយ ប៉ុន្តែសម្រាប់ខ្ញុំត្រូវការអ្នកលើកទឹកចិត្ត។ ខ្ញុំចង់ឃើញគ្រួសាររបស់ខ្ញុំ ជាពិសេសមនុស្សដែលខ្ញុំស្រលាញ់ ផ្តល់កម្លាំងចិត្តឲ្យខ្ញុំនូវអ្វីដែលត្រូវធ្វើមុនពេលវេលាមកដល់។

Deontay Wilder
Deontay Wilder ព្រមទាំងប្រពន្ធ និងកូនស្រីគាត់
Deontay Wilder ព្រមទាំងប្រពន្ធ និងកូនស្រីគាត់

Wilder ក៏បានបន្ថែមទៀតថាការរួមរ័ក្សមុនការប្រកួតមិនធ្វើឲ្យគេអស់កម្លាំងឡើយ ផ្ទុយទៅវិញបែរជាផ្តល់កម្លាំងឲ្យគេទៅវិញ៕ 

កីឡាករ Deontay Wilder
កីឡាករ Deontay Wilder

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T