យោងតាមគេហទំព័រ DailyMail បានអោយដឹងថា បុរសម្នាក់កំពុងប្រឈមមុខការពិន័យ បន្ទាប់ពីបុរសនោះត្រូវបានកាមេរ៉ាសុវត្ថិភាពថតបាន ពេលដែល រួមដៃជាមួយសត្វឆ្កែ របស់គាត់់ វាយទាត់ធាក់ សត្វឆ្មាកំពុងផើមមួយក្បាល។

វីដេអូ ដែលគួរអោយរន្ធត់នេះបានបង្ហាញថា  បុរសនោះនិង សត្វឆ្កែរបស់គាត់ ដើរតាមផ្លូវក្នុងប្រទេសប៉ូឡូញ ស្រាប់តែ សត្វឆ្កែនោះ  ហក់ត្របាក់ខាំសត្វឆ្មាផើម ដែលកំពុងដេកលង់លក់ យ៉ាងសាហាវ។ ក្នុងពេលនោះ បុរសជា ម្ចាស់ មិនបាន បង្ខំអោយសត្វឆ្កែរបស់ខ្លួន ប្រលែង សត្វឆ្មាមួយក្បាលនោះវិញទេ ផ្ទុយទៅវិញ គាត់ បែរជាទន្ទ្រាំជើង ធាក់សត្វឆ្មានោះ ដែរ។  ឃើញសភាពបែបនេះ អ្នកធ្វើដំណើរតាមផ្លូវ ម្នាក់ ក៏ព្យាយាមចូលទៅ ជួយសត្វឆ្មាដ៏កំសត់នោះ។ ម្យ៉ាងវិញទៀត នៅក្នុងវីដេអូ បានបង្ហាញទៀតថា សត្វឆ្មាមួយក្បាលនោះ ព្យាយាមរត់គេចខ្លួន ក្នុងសភាពដូចជារងរបួសធ្ងន់ធ្ងរ។

អ្នកនាំពាក្យអោយ ប៉ូលីសនិយាយថា  សត្វឆ្មានោះបានងាប់ នៅក្នុងពេទ្យសត្វ ចំណែក ពួកគាត់ បានពិនិត្យវីដេអូនោះ ហើយកំពុងស៊ើបអង្កេតបន្ត។  

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា





ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]