ស្មានថារូបម៉ាណាកាំងមកពីណា តាមពិតជា Idol ណុប បាយ៉ារិទ្ធ សោះ

//s5.kh1.co/e8/e85c7e8a2a96eeb9165289895539445fc8e9704a.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែឃើញរូបប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រ ស្រឡាំងកាំងគ្រប់គ្នា ស្មានថាជារូបម៉ាណាកាំង តែតាមពិត ជារូបភាពរបស់ តារាចម្រៀង ណុប បាយ៉ារិទ្ធ សោះ។

កំពត៖ តាមការពិតទៅ តារាចម្រៀងជើងចាស់ លោក ណុប បាយ៉ារឹទ្ធ ត្រូវបានមហាជនស្គាល់ និងដឹងជាយូររួចមកហើយ ទៅលើសមត្ថភាព និង រូបសម្បត្តិដ៏ស្រស់សង្ហារបស់លោក តាមរយៈការបង្ហាញខ្លួនក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីជាពេលបច្ចុប្បន្ន វ័យរបស់តារាចម្រៀង ដែលជ្រកក្រោមផលិតកម្មរស្មីហង្សមាសជិត២០ឆ្នាំរូបនេះ កាន់តែជ្រេទៅហើយក្ដី តែគេសង្កេតឃើញថា លោកនៅតែមាន សម្រស់ស្អាតគ្មានចាស់តាមអាយុសោះឡើយ ពោលគឺកាន់តែស្អាតទាក់ទាញឡើង ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។

ជាក់ស្ដែង ដូចជាពេលថ្មីៗនេះ ក្នុងដំណើរទៅបំពេញការងារនៅទឹកដីខេត្តកំពត តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំងមួយរំពេច ព្រោះថា រូបភាពទាំងប៉ុន្មាន បង្ហោះនៅលើបណ្ដាញសង្គម ដែលបានថតនៅមាត់សមុទ្រ ពីតារារូបនេះ បានធ្វើឲ្យហ្វេនៗច្រឡំស្មានថា ជារូបតុក្កតាម៉ាណាកាំងស្ទើរគ្រប់គ្នា ព្រោះថា ទាំងមុខមាត់ រូបរាង កម្ពស់ និងសម្បុរ គឺមើលមួយភ្លែត មិនជឿថាជាតារាចម្រៀង ណុប បាយ៉ារឹទ្ធ នោះឡើយ ជាពិសេសសាច់ដុំធំតែម្តង។

យ៉ាងណាមិញ ទន្ទឹមនឹងនេះ គ្រាន់តែជាពាក្យលេងពីហ្វេនៗប៉ុណ្ណោះ ក្រៅពីនោះ ក៏មានការលើកឡើងនូវពាក្យសរសើរជាច្រើនអំពីសម្រស់របស់លោក ដែលវ័យកាន់តែច្រើនបែបណាសាច់នៅតែខ្ចី សង្ហាដដែល៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ
ណុប បាយ៉ារឹទ្ធ 
ណុប បាយ៉ារឹទ្ធ 
ណុប បាយ៉ារិទ្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T