ត្រូវប្រជែង Top 4 ផង! Lampard ចេញមកបញ្ជាក់ថា ជំនួបទល់នឹងក្រុម Norwich នៅយប់នេះ នឹងអវត្តមានកីឡាករសំខាន់ម្នាក់

//s5.kh1.co/14/14cd188ce41e07c596c57019f93efff316d2c550.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Lampard ចេញមកបញ្ជាក់ថា ជំនួបទល់នឹងក្រុម Norwich នៅយប់នេះ នឹងអវត្តមានកីឡាករ N'Golo Kante

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Frank Lampard បានបញ្ជាក់ថា ក្នុងជំនួបប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី៣៦ ទល់នឹងក្រុម Norwich City នៅយប់នេះ នឹងមិនមានវត្តមានតារាឆ្នើម N'Golo Kante នោះទេ ដោយសារតែខ្សែបម្រើរូបនេះ មិនទាន់ជាសះស្បើយពីរបួសសរសៃពួរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ N'Golo Kante
កីឡាករ N'Golo Kante

Kante ក្នុងរដូវកាលនេះ ទើបបង្ហាញខ្លួនបាន២២ប្រកួតប៉ុណ្ណោះឲ្យ Chelsea ដោយសារតែមានបញ្ហារបួសតាមរំខាន តាំងពីដើមរដូវកាលមកម្ល៉េះ ។

យ៉ាងណាមិញ ថ្លែងសន្និសីទកាសែត មុនជំនួបទល់នឹងក្រុម Norwic នារាត្រីថ្ងៃអង្គារនេះ លោក Lampard បានប្រាប់ថា ខ្សែបម្រើឆ្នើម Kante នៅតែមិនអាចចូលលេងដដែល។

កីឡាករ N'Golo Kante
កីឡាករ N'Golo Kante

ជាមួយគ្នានេះ Lampard ក៏បាត់បង់ខ្សែបម្រើវ័យក្មេង១រូបផងដែរ ពោលគឺកីឡាករ Billy Gilmour ដែលទំនងត្រូវសម្រាកក្រៅទីលានរយៈពេល៤ខែ​ បន្ទាប់ពីវះកាត់របួសជង្គង់។

  កីឡាករ Billy Gilmour
  កីឡាករ Billy Gilmour

គ្រូបង្វឹកសញ្ជាតិអង់គ្លេសបាននិយាយលម្អិតយ៉ាងដូច្នេះថា៖

Kante មិនទាន់ចូលលេងបានទេ ប៉ុន្តែ Christensen អាចមកជួយក្រុមវិញបានហើយ ក្រៅពីនោះកីឡាករដែលលេងកាលពីប្រកួតមុន សុទ្ធតែមានឈ្មោះលេង។ ខ្ញុំមិនចង់ប្រាប់ពីក្រុមចាប់ផ្ដើម១១នាក់ដំបូងនោះទេ ដោយសារតែពួកយើងកំពុងស្ថិតក្នុងការប្រកួតប្រជែងគ្នា។

លោក Lampard 
លោក Lampard 
លោក Lampard 

គួរឲ្យដឹងដែរថា ក្រុម Chelsea បច្ចុប្បន្នកំពុងឈរលេខ៣ ក្នុងតារាង Premier League ដែលមានគូប្រជែងចំនួន២ កំពុងប្រដេញយ៉ាងប្រកៀកប្រកិតយកតំណែង Top 4 នេះ  ជាក់ស្ដែងពួកគេនាំមុខក្រុមលេខ៤ Leicester City និងលេខ៥ Manchester United តែ១ពិន្ទុប៉ុណ្ណោះ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T