ប្រទេសចំនួន៣ នឹងបាញ់បង្ហោះយានទៅកាន់​ភពព្រះអង្គារ នៅក្នុងខែនេះ

//s5.kh1.co/4e/4e0d8a5bddaa183baf2d18da708780c097c28d58.jpg
បច្ចេកវិទ្យា

 ១៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រទេសចំនួន៣ ដែលរួមមាន សហរដ្ឋអាមេរិក ចិន និងអេមីរ៉ាតអារ៉ាប់រួម បាននឹងកំពុង​ត្រៀមធ្វើបេសកកម្ម បាញ់បង្ហោះយានទៅសិក្សាភពក្រហម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ

បរទេស៖ ប្រទេសចំនួន៣ ដែលរួមមាន សហរដ្ឋអាមេរិក ចិន និងអេមីរ៉ាតអារ៉ាប់រួម បាននឹងកំពុង​ត្រៀមធ្វើបេសកកម្ម បាញ់បង្ហោះយានទៅសិក្សាភពក្រហម (ភពព្រះអង្គារ) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យានអវកាសនីមួយៗ​ នឹងត្រូវធ្វើដំណើរចម្ងាយ​ជិត ​៥០០លានគីឡូម៉ែត្រ ដើម្បីទៅដល់ភពព្រះអង្គារ ហើយទំនង​នឹង​ទៅដល់ក្នុងខែកុម្ភៈឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សហរដ្ឋអាមេរិក ចិន និងអេមីរ៉ាតអារ៉ាប់រួម ​នឹងបាញ់បង្ហោះយានទៅសិក្សាភពក្រហម
សហរដ្ឋអាមេរិក ចិន និងអេមីរ៉ាតអារ៉ាប់រួម ​នឹងបាញ់បង្ហោះយានទៅសិក្សាភពក្រហម

​​ការកំណត់យកពេលវេលាបញ្ជូនយានឡើងទៅភពព្រះអង្គារក្នុងខែកក្កដានេះ​ គឺមិនមែនជារឿងចៃដន្យ​​នោះទេ ព្រោះនៅ​ពេលខាងមុខនេះ ភពផែនដីនិងភព​អង្គារ នឹងធ្វើដំណើរស្ថិតមកដល់ចំណុចជិតគ្នាបំផុត ដែលវា​ជាឱកាសសំរាប់យានអវកាស អាចធ្វើដំណើរទៅដល់ភពព្រះអង្គារបានលឿន​ និងសន្សំសំចៃឥន្ធនៈ។​ ហើយ​​ចំពោះទីតាំងរវាងភពផែនដីនិងព្រះភពអង្គារ ដែលស្ថិតនៅចំណុចជិតគ្នាបំផុតបែបនេះ គឺកើតឡើង​​រាល់ ២៦ ខែម្តងប៉ុណ្ណោះ។

ផែនដីនិងភពអង្គារ នឹងស្ថិតនៅចំណុចគ្នាបំផុត​រាល់ ២៦ខែម្តង​
ផែនដីនិងភពអង្គារ នឹងស្ថិតនៅចំណុចគ្នាបំផុត​រាល់ ២៦ខែម្តង​

យន្តអវកាស Perseverance របស់អង្គការអាមេរិកណាសា រួមជាមួយយាន​ Tianwen-1 របស់ចិន នឹងត្រូវទៅចុះចតលើផ្ទៃភពព្រះអង្គារ ដើម្បីស្វែងរកសញ្ញានៃជីវិត ប្រមូលសំណាកផ្សេងៗ ស្រាវជ្រាវរប្រភពទឹកនិងទឹកកក ដ៏ដូចជាសិក្សាពីបរិយាកាសនិងដីនៅទីនោះ។ ដោយឡែក យាន Amal (មានន័យថា​ក្តីសង្ឃឹម) របស់​អារ៉ាប់រួម នឹងត្រូវគោចរជុំវិញភពក្រហម​ ​ដើម្បីធ្វើការសិក្សាពីអាកាសធាតុ និងបរិយាកាសរបស់វា។

យាន Perseverance​ នឹងចាប់ផ្តើមស្វែងរកសញ្ញានៃជីវិត ក៏ដូចជា​ប្រមូលសំណាកផ្សេងៗនៅផ្ទៃ​ភពអង្គារ ​
យាន Perseverance​ នឹងចាប់ផ្តើមស្វែងរកសញ្ញានៃជីវិត ក៏ដូចជា​ប្រមូលសំណាកផ្សេងៗនៅផ្ទៃ​ភពអង្គារ ​

សូមបញ្ជាក់ផងដែរថា អេមីរ៉ាតអារ៉ាប់រួមបានកំណត់យកថ្ងៃទី ១៥ ខែកក្កដា ដើម្បីបាញ់បង្ហោះយានរបស់ខ្លួន តាមរយៈរ៉ុក្កែតរបស់ជប៉ុន ​នៅទឹកដីប្រទេសជប៉ុន ​ខណៈដែលប្រទេសចិនគ្រោង​ចាប់ផ្តើមបាញ់បង្ហោះយានរបស់ខ្លួន នៅថ្ងៃទី ២៣ ខែកក្កដា។ ហើយចុងក្រោយ សហរដ្ឋអាមេរិក នឹងចាប់ផ្តើម​បេសសកម្មបាញ់បង្ហោះនេះ នៅថ្ងៃទី ៣០ ខែកក្កដា ​ចេញពីទឹកដីរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក៕

យាន Tianwen-1 របស់ចិន នឹងធ្វើបេសកកម្មស្វែងរក​ ប្រភពទឹក និងទឹកកក ដ៏ដូចជាសិក្សាពីបរិយាកាសនិងដីរបស់ភពអង្គារ
យាន Tianwen-1 របស់ចិន នឹងធ្វើបេសកកម្មស្វែងរក​ ប្រភពទឹក និងទឹកកក ដ៏ដូចជាសិក្សាពីបរិយាកាសនិងដីរបស់ភពអង្គារ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T