ស្រលាញ់គ្នាយូរ Thanwa និង Green មិនគិតរឿងរៀបការ កាន់តែស្វីតជាងមុន

//s5.kh1.co/5c/5c18317e1366a6223e649c569f0b9fe23009a395.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនឲ្យគេច្រណែនម៉េចនឹងបានទៅ! បើគ្រប់ប្លង់ គ្រប់កន្លែង Thanwa និង Green នាំគ្នាទៅលំហែរ លើទឹកដីសមុទ្រ ផាតាយ៉ា តែពីរនាក់ យ៉ាងស្វីតបែបនេះ

ថៃ៖ គូស្នេហ៍តារាសម្តែងលំដាប់ឯក ប្រចាំប៉ុស្តិ៍លេខ៧ថៃ លោក Thanwa Suriyajak និងតារាសម្តែងស្រី Green Asudaporn ជាគូស្នេហ៍មួយគូ ដែលក្រុមអ្នកគាំទ្រ តែងតែតាមដាន ព្រោះថាពួកគេទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា យ៉ាងស្អិតរមួត លើបណ្តាញសង្គមជាញឹកញាប់ ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនស្ទើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមួយរយៈចុងក្រោយនេះ យើងបែរជាសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ មិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ច្រើនដូចពេលមុននោះទេ ដោយសារថា ជាប់រវល់បំពេញកិច្ចការងាររៀងខ្លួន។

តែយ៉ាងណាមិញ ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកទាំងពីរ បានដឹកដៃគ្នា បង្អួតភាពផ្អែមល្ហែមជាមួយគ្នាជាថ្មី លើទឹកដី សមុទ្រផាតាយ៉ា យ៉ាងមានក្ដីសុខ បង្ហាញទៅកាន់ហ្វេនៗ ឲ្យឃើញហើយ ចង់លើសជាតិស្ករជំនួស ដោយសារតែ ពួកគេ ស្និទ្ធស្នាលនឹងគ្នាខ្លាំង មិនឲ្យចាញ់គូគេដទៃឡើយ។

គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាមួយគូនេះ ពួកគេបានស្រលាញ់គ្នាជាយូរដែរមកហើយ តែយ៉ាងណា ក៏មិនមានការរង្គោះរង្គើរចំណងស្នេហ៍ដូចគូស្នេហ៍តារាផ្សេងៗឡើយ មួយវិញទៀត ហ្វេនៗក៏កំពុងរង់ចាំដំណឹងល្អ ចង់ឲ្យពួកគេរៀបការឆាប់ៗផងដែរ ព្រោះថាអ្នកទាំងពីរ សេពគប់គ្នាមកយូរឆ្នាំហើយដែរ តែហាក់មិនទាន់គិតគូរឿងរៀបការសោះ៕

ទស្សនារូបភាពខាងក្រោម

Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Thanwa និង Green 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T