យោងតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា រូបថតមួយ បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងជាទីបំផុត នៅលើបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន ហើយត្រូវបាន ចែកចាយបន្ត រហូតដល់ទៅ ជាង ៤សែនដង ព្រមជាមួយនឹងការបញ្ចេញមតិ លើរូបថតនេះ ចំនួនជាង ៥២០០០ មតិ នៅក្នុងរយៈពេលតែ ២៤ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីត្រូវបានបង្ហោះរួចមក។

រូបថតនេះ បង្ហាញពីយុវជនវ័យក្មេងម្នាក់ បានកាន់នូវរបស់របរជាច្រើន តាមខ្លួន ក្នុងពេលដែលមានការរញ្ជួយដី យ៉ាងខ្លាំងមួយ នៅប្រទេសចិន កាលពីពេលថ្មីៗ កន្លងទៅនេះ។ ប្រភពព័ត៌មាន បានឲ្យដឹងថា រូបគេ បានប្រញាប់ប្រញាល់ រត់ចេញពីអាគារ ដែលគេស្នាក់នៅ ដោយក្នុងដៃ មានកាន់នូវ កុំព្យូទ័រចំនួន ៦គ្រឿង និង ស្ពាយកាបូប កាមេរ៉ា SLR ចំនួន ៣ ព្រមទាំងកាន់នូវកន្រ្តកយួរមួយផងដែរ ដែលនៅក្នុងនោះ ជាកូនអណ្តើកចិញ្ចឹម របស់គេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]