មិនថោកទេ! Man Utd ចូលប្រជែងនឹង Chelsea តាមទិញតារាឆ្នើមម្នាក់នេះ ដែលជាចំណាប់អារម្មណ៍របស់ Sir Alex

//s5.kh1.co/53/531870670de2aa2d01b40af71c56737f4803fefa.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Man Utd ចូលប្រជែងនឹង Chelsea តាមទិញកីឡាករ Declan Rice ដែលជាចំណាប់អារម្មណ៍របស់ Sir Alex

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះត្រូវបានគេរាយការណ៍មកថាកំពុងតែចូលប្រជែងជាមួយក្លិបតោខៀវ Chelsea ដើម្បីតាមចរចាទិញយក ខ្សែបម្រើការពារ Declan Rice ពីក្លិប West Ham មករួមក្រុមនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Declan Rice
  កីឡាករ Declan Rice

យ៉ាងណាមិញ ដើម្បីនាំយកតារាវ័យ២១ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះទៅរួមក្រុម ក្លិបរបស់លោក Solskjær ត្រូវចំណាយមិនក្រោមពីចន្លោះ៧០ទៅ១០០លានផោន (ឬ៨៨ទៅ១២៥លានដុល្លារ) នោះទេ។ ដោយឡែក នៅប៉ុន្មានខែចុងក្រោយនេះមានការលេចឮជាច្រើនថាក្លិប Chelsea បានដាក់គោលដៅធំតាមទិញរូបគេពី West Ham ។ គួរឲ្យដឹងដែរថាកីឡាករ Declan Rice ផ្ទាល់ធ្លាប់ជាយុវជនរបស់តោខៀវ និងជាមិត្តជិតស្និតរបស់កីឡាករ Mason Mount ផងដែរ។ ជាក់ស្តែង Cheslea អាចនឹងសម្រេចចិត្តទិញកីឡាកររូបនេះឲ្យបាន បើសិនជាកីឡាករជួរមុខ N’Golo Kante ត្រូវចាកចេញពីក្លិបនៅរដូវក្ដៅនេះ។

  កីឡាករ Declan Rice និង N’Golo Kante
  កីឡាករ Declan Rice និង N’Golo Kante

បើទោះបីជាមានកីឡាករល្អៗនៅតំបន់កណ្តាលច្រើន ប៉ុន្តែលោក Solskjær នៅតែចង់បានកីឡាកររូបនេះមករួមក្រុមដោយសារទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់គេ។ ជាមួយគ្នានេះដែរ Declan Rice ក៏ជាកីឡាករម្នាក់ដែលលោក Sir Alex Ferguson តាមសរសើមិនដាច់ពីមាត់លើទេពកោសល្យ និងសមត្ថភាពរបស់គេជាយូរមកហើយដែរ៕

  លោក Sir Alex Ferguson
  លោក Sir Alex Ferguson

ប្រភព90min

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T