មេរោគអេដស៍បានរាលដាលក្នុងកម្រិតខ្ពស់ដែលពុំធ្លាប់មានក្នុងកំណត់ត្រាប្រទេសកូរ៉េខាងត្បូង

//s5.kh1.co/2a/2a2bcd766a1cdee3fc1899231f9dfe272528f50f.jpg
សង្គម

 ១៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទំនាក់ទំនងរវាងមនុស្សភេទដូចគ្នាគឺជាកត្តាចម្បងដែលមេរោគអេដស៍រីករាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលការពារជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃអង្គារនេះថា មេរោគអេដស៍ (HIV) កំពុងរីករាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយទំនាក់ទំនងរវាងមនុស្ស ភេទដូចគ្នាគឺជាកត្តាដែលរួមចំណែកអោយមានការឆ្លងថ្មីកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមករណីមេរោគអេដស៍ទាំងនោះត្រូវបានបញ្ជាក់ថា មានប្រភពចេញពីទំនាក់ទំនងផ្លូវភេទកាលពីឆ្នាំមុន ដោយជាងពាក់កណ្តាលនៃករណីទាំងនោះត្រូវបានគេសន្មត់ថាជាទំនាក់ទំនងរវាងមនុស្សភេទដូចគ្នា។

រូបតំណាង
រូបតំណាង

ចំនួនសរុបប្រមាណ ១,២២២ ករណីដែលមានផ្ទុកមេរោគអេដស៍ (HIV) ឬ(AIDS) នៅក្នុងប្រទេសនេះ ដោយជនជាតិកូរ៉េខាងត្បូងមានចំនួន ១,០០៥ នាក់ និងមិនមែនជាជនជាតិកូរ៉េចំនួន ២១៧ នាក់ត្រូវបានរាយការណ៍ទៅអាជ្ញាធរសុខាភិបាលកាលពីឆ្នាំមុនគឺកើនឡើង ១,៣ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលជាចំនួនសរុបប្រចាំឆ្នាំធំបំផុតមិនធ្លាប់មានចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមរាប់នៅឆ្នាំ ១៩៨៥ ។

គួរបញ្ជាក់ដែរថា អ្នកជំងឺ ៩ នាក់ក្នុងចំណោម ១០ នាក់គឺជាបុរស។ ជាងនេះទៀត អ្នកដែលមានអាយុចន្លោះ ២០ ឆ្នាំ (៣៥,៨ ភាគរយ) និងអាយុចន្លោះ ៣០ ឆ្នាំ (២៧,៩ ភាគរយ) ដែលស្មើនឹងចំនួន ៦៣,៧ ភាគរយនៃចំនួនអ្នកបានឆ្លងសរុប។

ចំនួនអ្នកឆ្លងមេរោគអេដស៍នៅកូរ៉េខាងត្បូងចាប់ពីឆ្នាំ ១៩៨៥ ដល់ ឆ្នាំ ២០១៨
ចំនួនអ្នកឆ្លងមេរោគអេដស៍នៅកូរ៉េខាងត្បូងចាប់ពីឆ្នាំ ១៩៨៥ ដល់ ឆ្នាំ ២០១៨

ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងចំនួន ១,០០៥ នាក់មានផ្ទុកមេរោគអេដស៍ ហើយអ្នកផ្ទុកជំងឺនេះប្រមាណ ៨១.៧ ភាគរយបាននិយាយថា ពួកគេអាចនឹងឆ្លងតាមរយៈការរួមភេទ។

ផ្អែកលើប្រវត្តិរបស់អ្នកជំងឺ នេះជាលើកដំបូងនៅកូរ៉េខាងត្បូងដែលមានករណីឆ្លងជាច្រើនត្រូវបានគេសន្មត់ថាមានទំនាក់ទំនងភេទដូចគ្នា (៥៣,៨ ភាគរយ) ច្រើនជាងទំនាក់ទំនងភេទផ្ទុយគ្នា (៤៦,២ ភាគរយ) ។

កត្តាចម្បងដែលមេរោគអេដស៍ត្រូវបានរីករាលដាលរួមមាន៖ ការរួមភេទដោយមិនបានការពារ ការបញ្ចូលឈាមដែលមានផ្ទុកមេរោគ ការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា ការចម្លងពីម្តាយទៅកូនអំឡុងពេលមានផ្ទៃពោះ និងការបំបៅកូនដោយទឹកដោះ។ ទឹកមាត់ ញើស និងទឹកភ្នែកមិនអាចចម្លងមេរោគនេះបានទេ៕

រូបតំណាង
រូបតំណាង

ប្រភព៖ The Korea Herald

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T