ខេត្តកំពត ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងដែលបង្កឡើង ដោយរថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនរបស់ក្រុមហ៊ុន វារីអគ្គិសនីកំចាយបានបុកម៉ូតូ សង់កូរ៉េជិះ២នាក់ប្តី-ប្រពន្ធឌុបគ្នាទៅធ្វើចំការនៅចំណុច ភូមិខាងក្រោមទំនប់ ឆៀងខាងត្បូងនៃទំនប់វារីអគ្គិសនី បណ្តាលឱ្យបុរសជាប្តីស្លាប់ ពេលដឹកមកមន្ទីរពេទ្យ ដល់ពាក់កណ្តាលផ្លូវ រីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវ បានសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងម៉ូតូខូចខាតខ្ទេច ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី២៤ មេសា ២០១៣ នៅលើផ្លូវចាក់បេតុងឡើងទៅ ការដ្ឋានទំនប់វារីអគ្គិសនីជិត ក្បាលម៉ាស៊ីនទំនប់ទី១ ត្រង់ផ្លូវកោង ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្ត និងម៉ូតូជនរងគ្រោះនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃុំម៉ាក់ប្រាង្គ យកមករក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]