ភ្ញាក់ផ្អើលមិនស្ទើរ តារាម៉ូដែលជប៉ុន បានសម្រាលកូនក្នុងវ័យ១៦ឆ្នាំ ខណៈខាងប្រុសមានអាយុ...

//s5.kh1.co/f5/f5c36bfc71ebd6c0f38a913381e7a76c11831c84.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផ្ទុះភាពភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គម បន្ទាប់តារាម៉ូដែលស្រីវ័យជំទង់ជនជាតិជប៉ុនម្នាក់ បានសម្រាលបានកូនស្រី ក្នុងវ័យ ១៦ ឆ្នាំ ខណៈដែលស្វាមីរបស់នាងទើបតែមានអាយុ ១៨ ប៉ុណ្ណោះ

ជប៉ុន៖ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន កំពុងតែមានភ្ញាក់ផ្អើលជាមួយនឹង ព័ត៌មានរបស់តារាម៉ូដែលវ័យជំទង់ ដ៏មានប្រជាប្រិយភាព នាង Maya Shigekawa បន្ទាប់ពី បានផ្តល់កំណើតដល់ កូនស្រីដំបូងរបស់នាង កាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែកក្កដា កន្លងទៅនេះ ហើយអ្វីដែលមហាជនជាច្រើន កាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងឆ្នាំនេះ នាងទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ នៅពេលបង្ហាញផ្ទៃពោះ នៅក្នុងរូបថតជាមួយនឹងមិត្តប្រុសរបស់នាង ដែលជាតារាម៉ូដែលប្រុសអាយុ ១៨ ឆ្នាំ លោក Maeda Toshiba

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Maya ថែមទាំងបានចែករំលែករូបភាពដំបូង​ របស់កូនស្រីនាង នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ហើយបានបង្ហាញថា កូនស្រីរបស់នាង បានកើតនៅម៉ោង ៥ និង ៣០ នាទីល្ងាច ដែលមានទំងន់ ៣.៧ គីឡូក្រាម។ ទន្ទឹមនឹងនេះ លោក Maeda ដែលជាមិត្តប្រុសរបស់នាង បាននិយាយថា ម្តាយនិងកូនស្រី មានសុខភាពល្អ ហើយក៏បានអរគុណ ដែលនាងបានទ្រាំនឹងភាពលំបាកវេទនា ថែមទៀត ជាពិសេស Maeda ក៏បានសន្យាថា នឹងនៅមើលថែនាង ព្រមទាំង កូនជានិច្ច។

ជាមួយគ្នានេះដែរ ដោយសារតែ Maya នៅក្មេងណាស់ ហើយក្នុងឆ្នាំនេះ នាងទើបតែរៀននៅថ្នាក់ទី ១១ ប៉ុណ្ណោះ ដូច្នេះហើយ រឿងអាពាហ៍ពិពាហ៍ និងការសម្រាលកូនដំបូង របស់តារាម៉ូដែលវ័យជំទង់រូបនេះ បានប្រឈមមុខនឹងការជជែកវែកញែកជាសាធារណៈ ដោយមនុស្សជាច្រើនគិតថា អ្នកទាំងពីរនៅក្មេងពេក ក្នុងការរៀបការ ប៉ុន្តែក៏នៅមានគំនិត ដែលបានលើកឡើងថា គូនេះក៏មានភាពក្លាហាន ក្នុងការទទួលខុសត្រូវ និងសម្រេចចិត្តដោយខ្លួនឯង។

គួរបញ្ជាក់ផងដែរថា យោងតាមសារព័ត៌មាន គូស្នេហ៍អ្នកទាំងពីរ ក៏បានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ នៅថ្ងៃទី ១១ ខែកក្កដា ទៅហើយ ហើយអ្នកទាំងពីរ ត្រូវបានគេស្គាល់ថា គឺជាតារាម៉ូដែលវ័យជំទង់ដ៏ល្បីល្បាញ ដែលកំពុងតែរះ ខណៈពេលដែល អ្នកទាំងពីរ ក៏បានស្គាល់គ្នានៅពេលពួកគេ សម្តែងក្នុងគម្រោងភាពយន្តមួយ ដែលនៅពេលនោះ Maya ទើបតែមានអាយុតែ ១៥ ឆ្នាំ ហើយ Maeda មានអាយុ ១៧ ឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖

 Maya និង Maeda
 Maya និង Maeda
 Maya និង Maeda
 Maya និង Maeda
 Maya និង Maeda
 Maya និង Maeda
 Maya និង Maeda
 Maya និង Maeda
 Maya និង Maeda
 Maya និង Maeda
ការបង្ហោះរបស់ Maya
ការបង្ហោះរបស់ Maya
ការបង្ហោះរបស់ Maya
ការបង្ហោះរបស់ Maya
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T