អាមេរិកបញ្ជូនយន្តហោះស៊ើបការណ៍ ទៅឃ្លាំមើលតាមឆ្នេរសមុទ្រចិន ខណៈកោះតៃវ៉ាន់ចាប់ផ្តើមធ្វើសមយុទ្ធយោធាសំខាន់​

//s5.kh1.co/bc/bcfb130be7f2fa2049667b1dc1a393d800c4ba70.jpg
សង្គម

 ១៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យន្តហោះ E-8C ត្រូវបានគេប្រទះឃើញនៅក្បែរឆ្នេរសមុទ្រខេត្តក្វាងទុងកាលពីថ្ងៃចន្ទ ខណៈយោធាតៃវ៉ាន់ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន

បរទេស៖ យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះក្បែរតំបន់ឆ្នេរសមុទ្រខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន​ នៅក្នុងប្រតិបត្តិការដ៏កម្រមួយ ដែល​​គេជឿជាក់ថា វាត្រូវបាន​រៀបចំឡើង ដើម្បីធ្វើការតាមដានរាល់សកម្មភាពយោធានៅតាមឆ្នេរសមុទ្រ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កោះតៃវ៉ាន់កំពុងតែបង្កើនសមយុទ្ធយោធារបស់ខ្លួន ​ដើម្បីទប់ទល់ការគំរាមកំហែងពីសំណាក់ប្រទេសចិន
កោះតៃវ៉ាន់កំពុងតែបង្កើនសមយុទ្ធយោធារបស់ខ្លួន ​ដើម្បីទប់ទល់ការគំរាមកំហែងពីសំណាក់ប្រទេសចិន

​យន្តហោះស៊ើបការណ៍ E-8C ​បានហោះនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីឆ្នេរសមុទ្រចិន ចំពេលដែលកោះតៃវ៉ាន់​ធ្វើសមយុទ្ធយោធាធំបំផុតប្រចាំឆ្នាំ ដែលមានឈ្មោះថា Han Kuang កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយមានការចូលរួមពីកងវរសេនាតូច​ ក៏ដូចជាកងកម្លាំងប្រតិបត្ដិការពិសេស ក្នុងការ​អនុវត្តន៍បាញ់គ្រាប់មីស៊ីលបំពាក់លើនាវាមុជទឹក និង​ការបាញ់គ្រាប់ពិតផ្សេងៗទៀត។

កោះតៃវ៉ាន់ បានចាប់ផ្តើមធ្វើសមយុទ្ធយោធា Han Kuang កាលពីថ្ងៃចន្ទម្សិលមិញនេះ
កោះតៃវ៉ាន់ បានចាប់ផ្តើមធ្វើសមយុទ្ធយោធា Han Kuang កាលពីថ្ងៃចន្ទម្សិលមិញនេះ

សូមជម្រាបផងដែរថា ​សកម្មភាពបញ្ជូនយន្តហោះស៊ើបការណ៍នៅឆ្នេរតាមសមុទ្រ​នេះ ត្រូវបានធ្វើឡើង​ស្របពេលដែលទំនាក់ទំនងរវាង​សហរដ្ឋអាមេរិកនិងចិន ​កាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយកាលពីដើមឆ្នាំនេះ ទីក្រុងវ៉ាស៊ីនតោន បានបង្កើន​លក់អាវុធ ​រួមទាំងបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ខណៈដែលប្រទេសចិន​បានចាត់ទុកថា ​កោះតៃវ៉ាន់គឺជាខេត្តដាច់ស្រយាលរបស់​ខ្លួន ដែលត្រូវតែបង្រួបបង្រួមគ្នាវិញ។ លើសពីនេះ ​ប្រទេសចិន ក៏អាចមិនយល់ព្រមឱ្យកោះ​នេះ ប្រកាសខ្លួនជាកោះឯករាជ្យដែរ៕

អាមេរិកបានលក់ មីស៊ីលបំពាក់លើនាវាមុជទឹកទៅកោះតៃវ៉ាន់​ ហើយថែមទាំង​យល់ព្រម អភិវឌ្ឍសមត្ថភាពប្រព័ន្ធការពារមីស៊ីលឲ្យកោះតៃវ៉ាន់ទៀត
អាមេរិកបានលក់ មីស៊ីលបំពាក់លើនាវាមុជទឹកទៅកោះតៃវ៉ាន់​ ហើយថែមទាំង​យល់ព្រម អភិវឌ្ឍសមត្ថភាពប្រព័ន្ធការពារមីស៊ីលឲ្យកោះតៃវ៉ាន់ទៀត
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T