អាមេរិក៖ មនុស្សជាច្រើននាក់បានឆ្លងកូវីដ១៩ ក្រោយ​ចូលរួម​ពិធី​បុណ្យ​នៅកន្លែងមួយនេះ

//s5.kh1.co/74/74736e0e086f8f1ee79eedb256e9d01fe00c787a.jpg
សង្គម

 ១៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីការធ្វើពិធីអបអរសាទរកាលពីថ្ងៃទី ៤ ខែកក្កដានៅបឹងមីឈីហ្គែន មនុស្សមួយចំនួនវិជ្ជមានសម្រាប់ Covid-19

សហរដ្ឋអាមេរិក៖ បន្ទាប់ពីការធ្វើពិធីអបអរសាទរកាលពីថ្ងៃទី ៤ ខែកក្កដានៅបឹងមីឈីហ្គែន មនុស្សមួយចំនួនវិជ្ជមានជំងឺCovid-19 ដែលជំរុញឱ្យមន្រ្តីសុខាភិបាលព្រមានដល់អ្នកចូលរួមពិធីជប់លៀងផ្សេងទៀតថា ពួកគេប្រហែលនឹងអាចឆ្លង ប្រសិនបើយើងគេនៅតែបន្តធ្វើដោយខ្វះការប្រុងប្រយ័ត្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋានសុខាភិបាលនៅភាគពាយព្យមីឈីហ្គែនបាននិយាយថា មន្រ្តីសុខភាពផ្សេងទៀតនៅក្នុងរដ្ឋនេះបានរាយការណ៍ថា មនុស្សជាច្រើនបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបានចូលរួមពិធីបុណ្យនៅឯឆ្នេរខ្សាច់ Torch Lake នៅថ្ងៃឈប់សម្រាកថ្ងៃទី ៤ ខែកក្កដា។ អ្នកដែលបានធ្វើតេស្តវិជ្ជមានមិនអាចកំណត់អត្តសញ្ញាណមនុស្សគ្រប់គ្នាដែលពួកគេបានទាក់ទងនោះទេ។ ដូច្នេះយើងចង់ឱ្យសាធារណជនដឹងថាអ្នកដែលចូលរួមអាចមានហានិភ័យក្នុងការឆ្លងជំងឺកូវិដ១៩ និងគួរតែទៅពិនិត្យនៅបន្ទីពេទ្យ។

មនុស្សដែលចូលរួមក្នុងពិធីបុណ្យនៅបឹងមីឈីហ្គែន
មនុស្សដែលចូលរួមក្នុងពិធីបុណ្យនៅបឹងមីឈីហ្គែន

អ្នកដែលមានរោគសញ្ញាច្រើនតែឈឺ ២ ទៅ ១៤ ថ្ងៃ បន្ទាប់ពីឆ្លងវីរុសហើយរោគសញ្ញាអាចរួមមានការដកដង្ហើមថប់ គ្រុនក្តៅ ក្អក បាត់បង់រសជាតិ ក្លិន និង រាគ។

មន្ទីរសុខាភិបាលបាននិយាយថាអ្នកដែលធ្វើការត្រួតពិនិត្យដោយខ្លួនឯង ឬ ករណីសង្ស័យថាខ្លួនមានផ្ទុកជំងឺកូវីដ ១៩ គួរតែនៅឆ្ងាយពីអ្នកដទៃតាមដែលអាចធ្វើទៅបាន និងមិនគួរធ្វើដំណើរនោះទេ។ប្រសិនបើអ្នកកំពុងតាមដានខ្លួនឯង និងវិវត្តរោគសញ្ញា អ្នកគួរតែហៅគ្រូពេទ្យបឋមរបស់អ្នកជាមុនសិនដើម្បីធ្វើតេស្ត។ ប្រសិនបើអ្នកមិនមានគ្រូពេទ្យថែទាំបឋមសូមទូរស័ព្ទទៅមន្ទីរសុខាភិបាលភាគពាយព្យនៃរដ្ឋមីឈីហ្គែនតាមលេខ 1-800-432-4121 ៕

មនុស្សដែលចូលរួមក្នុងពិធីបុណ្យនៅបឹងមីឈីហ្គែន
មនុស្សដែលចូលរួមក្នុងពិធីបុណ្យនៅបឹងមីឈីហ្គែន
មនុស្សដែលចូលរួមក្នុងពិធីបុណ្យនៅបឹងមីឈីហ្គែន
មនុស្សដែលចូលរួមក្នុងពិធីបុណ្យនៅបឹងមីឈីហ្គែន

ប្រភព: CNN

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T