លេងឈុតធំហើយ! Man City បាញ់រ៉ាដាទៅកីឡាករថ្លៃៗទាំង៤ នេះក្រោយពីរឿងក្ដីជាមួយ UEFA ត្រូវបានបញ្ចប់នោះ

//s5.kh1.co/8f/8f03e36d87bf311ce8d245365d25d4e53e5e42d0.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Man City កំពុងដាក់គោលដៅទិញកីឡាករថ្លៃៗទាំង៤នេះក្រោយពីរឿងក្ដីជាមួយ UEFA ត្រូវបានបញ្ចប់

បរទេស៖ ក្លិប Manchester City កំពុងតែត្រៀមលុយធំដើម្បីទិញកីឡាករថ្លៃៗមកពង្រឹងក្រុមបន្ថែមនៅរដូវក្ដៅនេះក្រោយពីតវ៉ាក្ដីឈ្នះ UEFA ជុំវិញរឿងពិន័យ មិនឲ្យលេងនៅពានរង្វាន់ Champions League ចំនួនពីរឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/d9/d94d5f8c1dd64af473486b1d9527dfb481535baa.jpg

លោក Pep Guardiola កំពុងតែដាក់គោលដៅធំដើម្បីទិញកីឡាករតម្លៃខ្លួនកប់ពពកចំនួន៤នាក់ ដើម្បីមកជួយក្លិបប្រជែងយកជើងឯក Premier League នៅរដូវកាលក្រោយ ពីក្លិប Liverpool ។ កីឡាករទាំង៤នាក់នោះមានដូចជា៖

  • ខ្សែការពារវ័យ២៨ឆ្នាំ David Alaba របស់ Bayern Munich ដែលមានតម្លៃខ្លួនមិនក្រោមពី៦០លានផោន (ឬ៧៥លានដុល្លារ) នោះទេ។
កីឡាករ David Alaba
កីឡាករ David Alaba
  • ខ្សែប្រយុទ្ធស្លាបវ័យ២០ឆ្នាំ Ferran Torres របស់ក្លិប Valencia ។ កីឡាករវ័យក្មេងសញ្ជាតិអេស៉្បាញរូបនេះអាចមានតម្លៃខ្លួនក៏មិនថោកជាង៩០លានផោន (ឬ១២៣លានដុល្លារ) ដែរ។
កីឡាករ​ Ferran  Torres
កីឡាករ​ Ferran Torres
  • ខ្សែការពារវ័យ២៩ឆ្នាំ Kalidou Koulibaly របស់ក្លិប Napoli ។ Man City អាចនឹងចាយលុយមិនក្រោម៩០ លានផោន (ឬ១២៣លានដុល្លារ) នោះទេដើម្បីទិញរនាំងការពាររូបនេះមករួមក្រុម ។
កីឡាករ Kalidou Koulibaly
កីឡាករ Kalidou Koulibaly
  • រួមទាំងចង់បានគោលដៅធំរបស់ Barcelona គឺខ្សែប្រយុទ្ធកណ្តាលវ័យ២២ឆ្នាំ Lautaro Martinez របស់ក្លិប Inter Milan ។ ស្របពេលដែលក្លិប Barca កំពុងតែជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរនោះ ក្លិប Man City កំពុងតែឆ្មក់យកកីឡាករជើងស៊ុតរូបនេះមកទឹកដីរបស់ខ្លួននៅរដូវក្ដៅនេះ ដោយក្លិប Inter Milan បានដាក់តម្លៃខ្លួនរូបគេរហូតដល់ទៅ ៩៨.៨លានផោន (ឬប្រមាណ១២៤លានដុល្លារ) ឯណោះ។
កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

ដោយឡែកក្លិប Manchester City ក៏កំពុងត្រៀមបន្តកិច្ចសន្យាជាមួយកីឡាករឆ្នើមៗរបស់ក្លិបដូចជាកីឡាករ Kevin De Bruyne, Raheem Sterling និង Gabriel Jesus ជាដើម៕

  កីឡាករ Raheem Sterling, Kevin De Bruyne និង Gabriel Jesus
  កីឡាករ Raheem Sterling, Kevin De Bruyne និង Gabriel Jesus

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T