យោងតាមប្រភពព័ត៌មានកូរ៉េ បានឲ្យដឹងថា គ្រូបង្រៀន អាយុ ៥៥ឆ្នាំ ម្នាក់ នៅវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានប្រព្រឹត្តនូវ ឥរិយាបទមិនសមរម្យមួយ នៅខាងមុខថ្នាក់រៀន ក្រោយពីបានវាយសិស្ស របស់ខ្លួនម្នាក់រួចមក ដែលហេតុការណ៍នេះ បង្កអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពព័ត៌មាន បានឲ្យដឹងថា វេលា ម៉ោង ២:៤០នាទី រសៀល កាលពី ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ មានសិស្សប្រុសម្នាក់ បានស្តាប់កាស នៅក្នុងម៉ោងរៀន ហើយនៅពេលដែលលោកគ្រូម្នាក់នោះ បានដឹង គាត់ក៏បានវាយសិស្សម្នាក់នោះ យ៉ាងខ្លាំង។ ក្រោយមក ដោយមិនអាច ទប់អារម្មណ៍របស់ខ្លួនបាន គាត់បានចេញទៅក្រៅថ្នាក់ បន្ទាប់មក សម្រាតខោរបស់គាត់ចុះ រួចក៏ចាប់ផ្តើមធ្វើសកម្មភាព សម្រើបប្រដាប់ភេទរបស់គាត់តែម្តង ដោយនៅពេលនោះ មានសិស្ស ជាច្រើន បានតាមមើល និង បានថតវីឌីអូ បង្ហោះចែកចាយ លើប្រព័ន្ធអ៊ិនធើណេត ជាបន្តបន្ទាប់។ ក្នុងនោះដែរ តាមរយៈសម្លេងរបស់សិស្ស នៅក្នុងវីឌីអូឃ្លីប បានបង្ហាញអោយដឹងថា មានសិស្សជាច្រើន នៅទីនោះ មានអារម្មណ៍មិនពេញចិត្ត និង បានស្រែកអោយខ្លាំងៗ ដាក់គាត់ ចំពោះសកម្មភាព អសីលធម៌ បែបនេះ ថែមទៀតផង។

ទោះជាយ៉ាងណា ប៉ូលីស បានធ្វើការនាំខ្លួនគាត់ ទៅសួរនាំ ហើយរកឃើញថា គាត់មិនមានបញ្ហា សតិស្មារតី ឬ បញ្ហាខួរក្បាល អ្វីនោះដែរ ហើយនៅពេលនេះ គាត់ត្រូវបាន ដោះលែងជាបណ្តោះអាសន្ន។ យ៉ាងណាមិញ ក្រោយពីបានដឹងរឿងនេះ ក្រសួងអប់រំ ប្រចាំនៅទីក្រុងសេអ៊ូល បានធ្វើការបញ្ឈប់គាត់ ពីការងារ ភ្លាមៗផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពមុនចុចទស្សនា របស់វីឌីអូឃ្លីប ដែលសិស្សនៅទីនោះថត និង ចែកចាយបន្ត




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]