ប្ដីប្រពន្ធមួយគូ សុខចិត្ដរៀបការនៅចំពោះមុខសពឪពុក ព្រោះមិនចង់ឲ្យព្រលឹងឪពុកខនខានការចូលរួម

//s5.kh1.co/bc/bc5cff7825352d313ea018786756ae094355f9ad.jpg
សង្គម

 ១៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ គូស្វាមីភរិយាជនជាតិឥណ្ឌូណេស៊ីមួយគូ បានរៀបការនៅចំពោះមុខឪពុករបស់កូនកំលោះ ដើម្បីប្រាកដថា...

ឥណ្ឌូណេស៊ី៖ ថ្មីៗនេះ គូស្វាមីភរិយាជនជាតិឥណ្ឌូណេស៊ីមួយគូ បានរៀបមង្គលការនៅចំពោះមុខសាកសពឪពុករបស់កូនកំលោះ ដើម្បីប្រាកដថា ព្រលឹងរបស់គាត់នឹងមិនខកខានក្នុងឳកាសដ៏ពិសេសរបស់ពួកគេឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក រូម៉ាតហូនី ដែលត្រូវជាកូនបានឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ ឪពុករបស់លោកបានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង ខណៈពេលកំពុងលេងកីឡា។ ហើយរយៈពេល ម៉ោងបន្ទាប់ពីឪពុកបានចែកឋានទៅ លោកនិងភរិយាក៏សម្រេចចិត្ដរៀបចំពិធីមង្គលការយ៉ាងតក់ក្រហល់តែម្ដង។

លោក រូម៉ាតហូនី បានបន្ដថា​៖​

ទោះបីជាព្រលឹងពិតមែន តែខ្ញុំជឿថាឪពុករបស់ខ្ញុំនឹងនៅទីនេះ ហើយគាត់អាចមើលឃើញខ្ញុំរៀបការជាមួយប្រពន្ធរបស់ខ្ញុំ។

  លោក រូម៉ាតហូនី

យ៉ាងណាមិញ បន្ទាប់ពីពិធីទាំងមូលបានចប់សព្វគ្រប់ហើយ សាកសពរបស់ឪពុកលោក រូម៉ាតហូនី ក៏ត្រូវបានគេយកទៅបញ្ចុះផងដែរ។

បើយោងតាមលោក កូតា ជាប្រធានផ្នែកកិច្ចការសាសនាបានឲ្យដឹងថា លោក រូម៉ាតហូនី និងភរិយាគ្រោងនឹងរៀបការជាមួយគ្នា មុនពេលជំងឺកូវីដ-១៩ផ្ទុះឡើងមកម្ល៉េះ ប៉ុន្ដែដោយសារមិនទាន់ប្រាកដប្រជា ពិធីនេះត្រូវបានពន្យារពេល ហើយគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២០នេះ។ តែទោះជាយ៉ាងណាក៏ដោយ ការបរិច្ឆេទត្រូវបានផ្លាស់ប្ដូរម្ដងទៀត នៅពេលឪពុករបស់លោក រូម៉ាតហូនី ចែកឋាន៕

សូមទស្សនារូបភាពខាងក្រោម៖

សាកសពឪពុករបស់កូនកំលោះ
សាកសពឪពុករបស់កូនកំលោះ
ពិធីមង្គលការ
ពិធីមង្គលការ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T