បានមែនអេមណាស់! Chelsea រៀបគម្រោងដាក់ Kepa ទៅវ៉ៃដូរថែមលុយ យកអ្នកចាំទីដៃស្អិតនៅ La Liga ម្នាក់នេះ

//s5.kh1.co/37/37ca1b436f4e2bc37e515d85b9b9c1a9dffa8bd5.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Chelsea រៀបគម្រោងដាក់ Kepa ទៅវ៉ៃដូរថែមលុយ យកអ្នកចាំទី Jan Oblak របស់ At. Madrid

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបាគេរាយការណ៍មកថា កំពុងពិចារណាដាក់សំណើ ផ្ទេរយកអ្នកចាំទីដៃទី១ របស់ក្រុម Atletico Madrid កីឡាករ Jan Oblak

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jan Oblak
  កីឡាករ Jan Oblak

ទន្ទឹមនឹងកីឡាករ Kepa Arrizabalaga នៅតែបន្តទម្រង់លេងមិនបានល្អ អ្នកចាត់ការទូទៅក្រុម Chelsea លោក Frank Lampard កំពុងគិតគូចែកផ្លូវគ្នាជាមួយនឹងអ្នកចាំទីជម្រើសជាតិអេស្ប៉ាញរូបនេះហើយ។

  កីឡាករ Kepa Arrizabalaga
  កីឡាករ Kepa Arrizabalaga

ជាមួយគ្នានេះ អ្នកចាំទីឆ្នើមរបស់ក្រុម Ajax Amsterdam កីឡាករ Andre Onana ជាបេក្ខភាពមួយរូប ដែលស្ថិតក្នុងបញ្ជីរគោលដៅដែល Chelsea ចង់នាំយកមកជំនួស Kepa ខណៈរបាយការណ៍របស់កាសែត The Mirror បានបញ្ជាក់ថា Oblak ក៏ស្ថិតនៅលើរ៉ាដារបស់ក្លិបនៅភាគខាងលិចទីក្រុងឡុងដ៍មួយនេះផងដែរ។

  កីឡាករ Andre Onana
  កីឡាករ Andre Onana

ប្រភពដដែលបានបន្ថែមទៀតថា តម្លៃទិញផ្ដាច់កុងត្រា របស់ជម្រើសជាតិស្លូវេនីរូបនេះ ត្រូវបាន At.Madrid ដាក់រហូតដល់១០០លានផោនឯណោះ ខណៈក្លិប Chelsea គ្រោងដាក់ Kepa ក្នុងកិច្ចព្រមព្រៀងជាថ្នូរដោះដូរ បូកបន្ថែមនឹងលុយមួយចំនួនទៀត។

  កីឡាករ Jan Oblak
  កីឡាករ Jan Oblak

គួរឲ្យដឹងដែរថា Obalk បានមករួមរស់ជាមួយ At.Madrid តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយផ្ទេរពីក្លិប Benfica មក។ យ៉ាងណាមិញ គេនៅសល់កុងត្រារយៈពេល៣ឆ្នាំទៀត ជាមួយក្លិបយក្សអេស្ប៉ាញ៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T