មិនមើលនឹងភ្នែក ដឹងថា Ning Kulsatree មានជំងឺត្រូវការជំនួយបន្ទាន់ អតីតដៃគូសម្ដែងចេញមុខធ្វើបែបនេះ

//s5.kh1.co/c3/c3632877446c9244c9a2063005e2300e0291fa0b.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាក្នុងអាជីពសិល្បៈ មិនដែលបានស្នឺទ្ធស្នាលគ្នាដូចកាលពីមុន ប៉ុន្តែនៅជីវិតខាងក្រៅ តារាសម្ដែងជើងចាស់ថៃទាំងពីរនេះ នៅតែមានទំនាក់ទំនងល្អជាមួយគ្នា ពិសេសពេលដែលដឹងថាមិត្ត មានទុក្ខ ក៏ចេះចេញមកជួយគ្នាទៀត។

ថៃ៖ បន្ទាប់ពី អតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កាលពីជាង ២០ឆ្នាំមុន Ning Kulsatree បានទម្លាយប្រាប់ពីដំណឹងនៃការធ្វើតេស្ត ព្យាបាលជំងឺរបស់ខ្លួន ក្នុងពេលដែលនាងកំពុងមានជំងឺកង្វះខួរឆ្អឹងខ្នង ​ដោយគេបានរកឃើញថា អតីតតារាស្រីរូបនេះ កំពុងតែមានមេរោគម្យ៉ាង កំពុងរាលដាលនៅក្នុងខ្លួន និងក្នុងផ្នែកនៃពោះវៀនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពីមួយថ្ងៃទៅមួយថ្ងៃ យើងឃើញថា រាងកាយរបស់តារាស្រីរូបនេះ កាន់តែមានសភាព ស្លេកស្លាំង ពិសេសនាងហាក់បីដូចជាស្មុគស្មាញច្រើន បណ្តាលឲ្យ នាងមានការខ្សោយឈាមយ៉ាងឆាប់រហ័ស រហូតដល់នាង ធ្លាក់ទឹកចិត្តជាមួយនឹងការព្យាបាល ដែលធ្វើឲ្យមនុស្សជាច្រើន ព្រួយបារម្ភខ្លាំង។

ជាមួយគ្នានេះ បន្ទាប់ពីដឹងដំណឹងនេះហើយ ស្រាប់តែតារាសម្ដែង និងជាតារាចម្រៀងប្រុស ជើងចាស់ Touch Natakuatoong ដែលធ្លាប់ជាដៃគូសម្ដែងរួមគ្នា បានចេញមកសួរសុខទុក្ខដើម្បីលើកទឹកចិត្ត អតីតតួឯកស្រីនេះ យ៉ាងយកចិត្តទុកដាក់ បើទោះបីជាខានស្និទ្ធស្នាលគ្នាក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំមែន តែចំពោះទំនាក់ទំនង នៅក្នុងជីវិតពិត គឺពួកគេមិនដែលភ្លេចគ្នានោះឡើយ។

ហើយអ្វីដែលគួរឲ្យសរសើរនោះគឺ តារាប្រុសរូបនេះ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យថែមទៀតផង ដើម្បីបរិច្ចាគឈាមដល់ មិត្តរួមអាជីពរូបនេះ ព្រោះថា អ្នកជំងឺត្រូវការឈាមជំនួយច្រើន ដើម្បីបំពេញការខ្វះខាត នៃស្ថានភាពជំងឺ។

យ៉ាងណាមិញ ក្រោយឃើញការ ចេះដឹងទុក្ខធុរៈគ្នា រវាងតារាជើងចាស់រូបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បង្ហាញក្ដីសរសើរជាហូរហែរ ពិសេសក៏មិនភ្លេច ការជូនពរ ឲ្យអ្នកជំងឺឆាប់ជាសះស្បើយផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Ning Kulsatree និង Touch Natakuatoong
Ning Kulsatree និង Touch Natakuatoong
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Touch Natakuatoong
Touch Natakuatoong
Touch Natakuatoong
Touch Natakuatoong
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T