Chelsea ត្រៀមទិញខ្សែប្រយុទ្ធម្នាក់ទៀតពី Real Madrid មករួមជាមួយ Werner

//s5.kh1.co/ec/eceef3e483cdfd3de75386637189e213b33e7c26.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Chelsea ត្រៀមទិញខ្សែប្រយុទ្ធម្នាក់ទៀតពី Real Madrid គឺកីឡាករ Luka Jovic មករួមជាមួយ Werner

បរទេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថាកំពុងតែចាប់អារម្មណ៍ខ្លាំងក្នុងការនាំយកខ្សែប្រយុទ្ធម្នាក់ពី Real Madrid មកកាន់ទឹកដី Stamford Bridge របស់ខ្លួននៅរដូវក្ដៅនេះគឺកីឡាករ Luka Jovic ដោយសង្ឃឹមថានឹងអាចមកចាប់ដៃគូររកគ្រាប់បាល់ឲ្យក្លិបជាមួយកីឡាករចំណូលថ្មី Timo Werner

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

គួរឲ្យដឹងដែរថា Chelsea អាចនឹងធ្វើការដោះដូរកីឡាករនៅតំបន់ប្រយុទ្ធរបស់ក្លិបច្រើននៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។​ ជាមួយគ្នានេះកីឡាករ Michy Batshuayi កំពុងឈានចូលឆ្នាំចុងក្រោយនៃកុងត្រារបស់គេជាមួយក្លិបហើយ ដោយ Chelsea គ្រោងដាក់លក់រូបគេដើម្បីយកទុនទៅទិញកីឡាករថ្មីៗមករួមក្រុម។ ដោយឡែក អនាគតកីឡាករជម្រើសជាតិបារាំង Olivier Giroud ក៏មិនទាន់មានភាពច្បាស់លាស់ជាមួយក្លិបផងដែរ​ ដោយក្លិប Inter Milan កំពុងតែទាក់ទងតាមទិញខ្សែប្រយុទ្ធចាស់វស្សារូបនេះ។

  កីឡាករ Michy Batshuayi និង Olivier Giroud
  កីឡាករ Michy Batshuayi និង Olivier Giroud

យ៉ាងណាមិញ Chelsea ក៏កំពុងតែព្យាយាមរកខ្សែប្រយុទ្ធថ្មីៗមករួមក្រុមផងដែរ ដោយក្នុងនោះក្លិបរបស់លោក Frank Lampard មួយនេះកំពុងតែតាមយ៉ាងស្អិតក្នុងការចរចាទិញយកកីឡាករវ័យ២២ឆ្នាំ​ Luka Jovic ពីក្លិប Real Madrid ។ គួររម្លឹកដែរថាមុនពេលមិនទាន់មករួមជាមួយលោក Zinedine Zidane កីឡាកររូបនេះបង្ហាញទម្រង់លេងបានល្អណាស់ជាមួយក្លិបនៅអាល្លឺម៉ង់ Frankfurt ដោយរកបាន៣៦គ្រាប់នៅក្នុងការបង្ហាញខ្លួន៧៥ ប្រកួត។

  កីឡាករ Luka Jovic ពេលលេងឲ្យ Frankfurt
  កីឡាករ Luka Jovic ពេលលេងឲ្យ Frankfurt

ដោយឡែក ក្រោយពេលចុះកិច្ចសន្យារយៈពេល៦ឆ្នាំជាមួយ Real Madrid មក ទម្រង់លេងរបស់កីឡាកររូបនេះមានការធ្លាក់ចុះជាខ្លាំង ពោលគឺរកបានតែ២គ្រាប់ប៉ុណ្ណោះនៅក្នុងការបង្ហាញខ្លួន២៥ប្រកួតឲ្យក្លិប។​ ហើយបើតាមរបាយការណ៍បានឲ្យដឹងទៀតថា Real Madrid កំពុងត្រៀមដាក់លក់រូបគេនៅរដូវក្ដៅនេះ ក្នុងតម្លៃខ្លួនប្រមាណជា៣១.៣លានផោន (ឬប្រមាណជា៣៩លានដុល្លារ) ។

ក្រៅពីក្លិប Chelsea ក៏នៅមានក្លិបធំៗជាច្រើនទៀតចង់បានកីឡាករសញ្ជាតិស៊ែប៊ីរូបនេះទៅរួមក្រុមផងដែរដូចជាក្លិប Leicester City, Napoli, Juventus, Inter Milan និង AC Milan ជាដើម៕

  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T