កោះតៃវ៉ាន់ចាប់ផ្តើមធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ

//s5.kh1.co/7d/7d861745784f5ba99b3598408a98aa23eba6b72a.jpg
សង្គម

 ១៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោធារបស់កោះតៃវ៉ាន់ បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលមាន​ឈ្មោះថា Han Kuang

តៃប៉ិ៖ ទីភ្នាក់ងារសារព័ត៌មាន NHK របស់ជប៉ុនបានរាយការណ៍ថា កាលពីថ្ងៃចន្ទកន្លងទៅនេះ យោធារបស់កោះតៃវ៉ាន់ បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលមាន​ឈ្មោះថា Han Kuang  ​ស្របពេលដែលយោធាចិន កំពុងបង្កើនសកម្មភាពឈ្លានពានរបស់ខ្លួន ​មកលើទឹកដីកោះមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពហ្វឹកហាត់មួយនៅលើកោះ Taichung កាលថ្ងៃទី ២ ខែកក្កដា ដែលត្រៀមសម្រាប់សមយុទ្ធឈុតធំ
សកម្មភាពហ្វឹកហាត់មួយនៅលើកោះ Taichung កាលថ្ងៃទី ២ ខែកក្កដា ដែលត្រៀមសម្រាប់សមយុទ្ធឈុតធំ

ប្រភពខាងលើបន្តថា សមយុទ្ធទ្រង់ទ្រាយធំលើកទី៣៦ នឹងធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃ​ ដោយផ្តោតសំខាន់​​លើការពង្រឹងសមត្ថភាព ​កងទ័ពជើងគោក កងទ័ពជើងទឹក និងកង​ទ័​ព​អាកាស។ ហើយទន្ទឹមនឹងនោះ មន្ត្រីការពារជាតិកោះតៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះចម្បាំង រួមទាំងនាវាដឹកយន្តហោះ សម្រាប់ទៅដាក់ពង្រាយនៅថ្ងៃធ្វើសមយុទ្ធដំបូងផងដែរ។

សកម្មភាពហ្វឹកហាត់មួយនៅលើកោះ Taichung ដែលត្រៀមសម្រាប់សមយុទ្ធឈុតធំ
សកម្មភាពហ្វឹកហាត់មួយនៅលើកោះ Taichung ដែលត្រៀមសម្រាប់សមយុទ្ធឈុតធំ

សូមជម្រាបផងដែរថា បច្ចុប្បន្នកោះតៃវ៉ាន់​បាននឹងកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួន​ឱ្យកាន់តែខ្លាំងជាងមុន តាមរយៈការហ្វឹកហ្វាត់ ក៏ដូចជាការធ្វើសមយុទ្ធផ្សេងៗជាបន្តបន្ទាប់។ លើលពីនេះ កោះតៃវ៉ាន់ក៏បានពង្រឹង​ប្រព័ន្ធការពាររបស់ខ្លួន ដោយការបញ្ជាទិញសព្វាវុធទំនើបៗពីសហរដ្ឋអាមេរិក ដើម្បីស្កាត់ពីសកម្មភាពគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីសំណាក់ទីក្រុងប៉េកាំង ដែលតែង​ឈ្លានពានមកលើ​កោះតៃវ៉ាន់ ដោយអះអាងថា វាគឺជាទឹកដីស្ថិតក្រោមការ​គ្រប់គ្រងរបស់ចិន៕

សូមទស្សនាវីដេអូខាងក្រោមៈ

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T