មេរោគអាថ៌កំបាំងម្យ៉ាង អាចជាដើមហេតុធ្វើឲ្យដំរីរាប់រយក្បាលផុតជីវិតនៅអាហ្រ្វិក (មានវីដេអូ)

//s5.kh1.co/75/75994a04b644456bf0cc3700348b5bbf2523f993.jpg
សង្គម

 ១៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ សត្វដំរីជាង៣៥០ក្បាល ត្រូវគេ​ប្រទះឃើញដេកងាប់ សល់តែគ្រោងឆ្អឹងយ៉ាងអាថ៌កំបាំង ពាសពេញតំបន់ដីសណ្ដ Okavango និងតំបន់ភាគខាងជើងនៃប្រទេសបុតស្វាណា...

បុតស្វាណា៖ ថ្មីៗនេះ សត្វដំរីជាង៣៥០ក្បាល ត្រូវគេ​ប្រទះឃើញដេកងាប់ សល់តែគ្រោងឆ្អឹងយ៉ាងអាថ៌កំបាំង ពាសពេញតំបន់ដីសណ្ដ Okavango និងតំបន់ភាគខាងជើងនៃប្រទេសបុតស្វាណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រ សង្ស័យថាវីរុសមួយប្រភេទអាចនៅពីក្រោយការស្លាប់របស់សត្វដំរី  ហើយវាអាចឆ្លងទៅមនុស្សបានទៀតផង។ ការអះអាងបែបនេះ ព្រោះតំបន់នោះមិនមានគ្រោះរាំងស្ងួត និងការបរបាញ់ ដែលជាដើមហេតុឡើយ ប៉ុន្ដែសារធាតុពុលផ្សេងៗ ដូចជា Cyanide អាចជាភាពបង្ក។

យ៉ាងណាមិញ ផ្នែកខ្លះនៃគ្រោងឆ្អឹងសត្វដំរី ត្រូវបានគេយកទៅមន្ទីរពិសោធន៍ ដើម្បីសិក្សាបន្ថែមពីមូលហេតុដែលធ្វើឲ្យសត្វដំរីរាប់រយក្បាលត្រូវងាប់យ៉ាងអាថ៌កំបាំងបែបនេះផងដែរ។

គួរឲ្យដឹងដែរថា ដំរីចំនួន១៦៩ក្បាល បានងាប់លើកដំបូងក្នុងរយៈពេលខ្លី ត្រូវបានរាយការណ៍ក្នុងខែឧសភា នៅដែនដីសណ្ដ Okavango ដែលជាជម្រកសត្វ។ ចំនួននេះ បានកើនឡើងទ្វេរដង គិតត្រឹមពាក់កណ្ដាលខែមិថុនា ក្នុងនោះចំនួន៧០% បានងាប់នៅក្បែរទឹក។

លោកវេជ្ជបណ្ឌិត Cyril Taolo ប្រធានស្តីទីនៃនាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិរបស់ប្រទេសបុតស្វាណា បានមានប្រសាសន៍ថា៖

យើងដឹងពីដំរីដែលងាប់ ហើយក្នុងចំណោមដំរីចំនួន៣៥០ក្បាល មាន២៨០ក្បាលត្រូវបានបញ្ជាក់។ យើងកំពុងធ្វើការលើសត្វដំរីដែលនៅសេសសល់។

  លោកវេជ្ជបណ្ឌិត Cyril Taolo

គួរបញ្ជាក់ថា ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ គឺជាជម្រកសត្វដំរីរមួយភាគបី នៃទ្វីបអាហ្រ្វិក ហើយវាបានកើនឡើងពី ម៉ឺនក្បាល ដល់១៣ម៉ឺនក្បាលផងដែរ។ ទោះជាយ៉ាណាក៏ដោយ សត្វដំរីនៅតែស្ថិតក្រោមការគំរាមកំហែង ព្រោះកសិករយល់ថា ពួកវាបានបំផ្លាញដំណាំ ហេតុដូច្នេះការបរបាញ់គឺនៅតែកើតមានជាធម្មតា៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
ដំរីងាប់
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T