កូនស្រី Lydia សឹងតែដូចតុក្កតា ក្នុងឈុតព្រះនាងព្រិលស

//s5.kh1.co/26/265a0f14da61c64fa0a626a082196ff52c0db84a.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនទាន់បានមួយឆ្នាំផង កូនស្រី Lydia អាចទាក់ចិត្តមហាជនឲ្យចាប់អារម្មណ៍លើមុខមាត់ រូបសម្រស់នាងស្ទើរតែគ្រប់គ្នា ក្រោយស្លៀកឈុតព្រះនាងព្រិលសរួច។

ថៃ៖ បច្ចុប្បន្នតារាចម្រៀង និងតារាសម្ដែង Lydia Sarunrat កំពុងសាងជីវិតគ្រួសារ យ៉ាងមានសុភមង្គលខ្លាំងតែម្ដង ក្រោយមានកូន ប្រុសស្រីពីរនាក់គួរឲ្យស្រលាញ់រួចមក។ មិនតែប៉ុណ្ណោះ តារាស្រីកូនពីររូបនេះ តែងតែបង្ហោះរូបភាព និងវីដេអូ បង្អួតពីជីវិតប្រចាំថ្ងៃ ជាមួយគ្រួសារជានិច្ច ជាពិសេស នាងមានស្វាមីដែលចេះថ្នាក់ថ្នម និងយល់ចិត្តផ្ដល់ភាពកក់ក្ដៅជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើងាកទៅមើលកូនៗ របស់តារាស្រីរូបនេះវិញ ពិតជាមានមុខមាត់ឃ្យូត ស្រស់ស្អាត ស្រស់សង្ហា មិនចាញ់នាង និងស្វាមីឡើយ។ ជាពិសេស កូនស្រីដែលទើបតែអាយុ មិនដល់មួយឆ្នាំផង តែនាងពិតជាធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើននាក់ ចាប់អារម្មណ៍លើរូបឆោមនាងស្ទើរតែគ្រប់គ្នា ដោយកូនស្រីពៅរបស់ Lydia មានឈ្មោះថា Demi Deane ដែលក្មេងស្រីរូបនេះ ពិតជាមានមុខមាត់ គួរឲ្យក្នាញ់ខ្លាំងតែម្ដង។

ជាក់ស្ដែង មុននេះកូនស្រី Lydia បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន សរសើរពីសម្រស់នាងសាជាថ្មី ដោយក្មេងស្រីរូបនេះ បានតែងខ្លួនស្លៀកក្នុងឈុត «ព្រះនាងព្រិលស» ឃើញថា ពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងហើយពេលស្លៀកឈុតនេះ ទៅពិតជាសាកសមជាមួយនាងយ៉ាងខ្លាំង ជាពិសេស សម្រស់របស់ក្មេងស្រីរូបនេះ ពិតជាលេចធ្លោស្រស់ផូរផង់ សឹងតែដូចកូនក្រមុំតុក្កតា ទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Lydia Sarunrat និងកូនស្រី
Lydia Sarunrat និងកូនស្រី
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
កូនស្រី Lydia Sarunrat
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T