ធ្ងន់ណាស់មួយដៃសន្លប់ឈរ! រឿង សោភ័ណ្ឌ ប៉ះ វង្ស វិឆ័យលើកនេះលទ្ធផលហួសពីការស្មាន (មានវីដេអូ)

//s5.kh1.co/c6/c621d3d56bfb5b13340762f9975a97c55208ab5d.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្តៅស្លឹកត្រចៀក តាំងពីមិនទាន់ប្រកួតគូឯកមួយនេះ

ភ្នំពេញ៖ រញ្ជួយសង្វៀនរវាងគូសងសឹក រឿង សោភ័ណ្ឌ និង​ វង្ស វិឆ័យ ក្នុងជំនួបគូដណ្តើមប្រាក់លាន នៅសង្វៀនស៊ីប៊ីអេស កាលពីសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង សោភ័ណ្ឌ និង​ វង្ស វិឆ័យ
រឿង សោភ័ណ្ឌ និង​ វង្ស វិឆ័យ

ប្រិយមិត្តប្រាកដជាបានដឹងហើយថា មុនការប្រកួតអ្នកទាំងពីរក្តៅស្លឹកត្រចៀករៀងៗខ្លួន ក្រោយមានការបោះពាក្យសម្តីរបស់ វិឆ័យ ទៅលើរាមច្បង រឿង សោភ័ណ្ឌ ថានឹងផ្តួលឲ្យសន្លប់ ព្រមទាំងចំអកទៅលើបច្ចេកទេសអ្នកលេងកណ្តាប់ដៃភ្លើងផងដែរ។ ឈានចូលដល់ការប្រកួតក្នុងទឹកទី៣ សោភ័ណ្ឌ បានប្រើកណ្តាប់ដៃរបស់ខ្លួនវាយទៅលើ វិឆ័យ ធ្វើឲ្យលោកអាជ្ញារាប់រហូតដល់ទៅ២ដង។

វិឆ័យ ត្រូវបានអាជ្ញាកណ្តាលរាប់
វិឆ័យ ត្រូវបានអាជ្ញាកណ្តាលរាប់

ការប្រកួតលើកនេះគឺពិតជាកក្រើកជាងលើកមុនៗឆ្ងាយ ដោយហេតុគ្មានការយោគយល់គ្នាឡើយក្នុងពេលប្រកួត។ ទឹកទី៤លទ្ធផលក៏ត្រូវបានចប់សព្វគ្រប់ដោយ វិឆ័យ សន្លប់ឈរសឹងមិនគួរឲ្យជឿ ព្រោះតែចូលមួយដៃឆ្វេងពេញរបស់ សោភ័ណ្ឌ

វិឆ័យ ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់
វិឆ័យ ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់

យ៉ាងណាក៏ដោយជំនួបលើកទី២នេះ វិឆ័យ មិនអាចសងសឹកបានឡើយ ហើយយើងទាំងអស់គ្នាក៏មិនទាន់ដឹងថា អ្នកទាំងពីរនឹងត្រូវគេរៀបចំឲ្យប៉ះគ្នាជាលើកទី៣ដែរនោះទេ៕ ់

ចង់់ឃើញការប្រកួតដ៏ជក់ចិត្តរបស់អ្នកទាំងពីរ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Sport Zone)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T