នៅលេខ៥ដដែល! Man UTD ភ្លាត់ឲ្យ Southampton ស៊ុតតាមស្មើនាទី៩០+៦ ខកខានឡើងមកឈរលេខ៣ (មានវីដេអូ)

//s5.kh1.co/47/47771d7f2409efb28de877745f49a57e6adfaa44.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD ភ្លាត់ឲ្យ Southampton ស៊ុតតាមស្មើ ២ទល់នឹង២

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានខកខានឱកាសឡើងទៅឈរលេខ៣ ក្នុងក្របខណ្ឌ​ Premier League សប្ដាហ៍ទី៣៥ ក្រោយបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Southampton ដោយលទ្ធផល២ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុម Southampton ជាអ្នកបើកគណនីនាំមុខមុន នៅនាទីទី១២ ស៊ុតសម្រេចទីដោយខ្សែប្រយុទ្ធ Stuart Armstrong

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

បន្ទាប់ពីត្រូវគូប្រកួតនាំមុខ ក្រុម Man UTD បានបង្កើនការសម្រុកវាយបកវិញ ជាលទ្ធផលត្រឹមនាទីទី២០ ម្ចាស់អាវលេខ១០ Marcus Rashford ក៏រកគ្រាប់បាល់បានតាមស្មើ១ទល់នឹង១។ ជាមួយគ្នានេះ រំលេងបានត្រឹម៣នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martia ក៏ស៊ុតសម្រេចគ្រាប់ទី២ ជួយក្រុមលោក Ole Gunnar Solskjaer នាំមុខវិញម្ដង ក្រោយទទួលបានបាល់ពីដៃគូយល់ចិត្ត Bruno Fernandes

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

យ៉ាងណាមិញ ឈានចូលដល់តង់ទី២ ឃើញថាក្រុម Man UTD ហាក់បន្ថយការសម្រុកជាងមុន ជាពិសេសគឺចាប់តាំងពីលោក Solskjaer ប្ដូរកីឡាករ Paul Pogba ចេញ ដាក់ខ្សែបម្រើ Fred ចូលនៅនាទីទី៦៣។ ខណៈការប្រកួតប៊ិះនឹងផ្លុំកញ្ចែបញ្ចប់ទៅហើយ នៅម៉ោងបន្ថែមនាទីទី៩០+៦ ក្រុម Southampton ឆ្លៀតរកបានគ្រាប់បាល់តាមស្មើ ដែលជាការតែតបញ្ចូលទីដោយកីឡាករ Michael Obafemi ក្រោយទទួលបានបាល់ជ្រុងពីខ្សែបម្រើ Jan Bednarek

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

តាមរយៈលទ្ធផលនេះ ក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ដោយក្រុម Man UTD នៅបន្តឈរលេខ៥ដដែល បើទោះជាមាន៥៩ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ៤ Leicester City ដោយសារតែចាញ់គ្រាប់បាល់ចំណេញចំនួន៣គ្រាប់។ ដោយឡែកក្រុម Southampton វិញ បានរំកិលខ្លួនឡើងបន្តិចមកឈរលេខ១២ មាន៤៥ពិន្ទុក្នុងដៃ។

តារាង Premier League
តារាង Premier League

គួរឲ្យដឹងដែរថា ១គ្រាប់កាលពីយប់មិញ បានជួយឲ្យម្ចាស់អាវលេខ៩ Martial ក្លាយជាកីឡាករទី១០របស់ Man UTD ដែលស៊ុតបាន៥០គ្រាប់ នៅលីគកំពូលអង់គ្លេស Premier League ៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T