ជំងឺរាតត្បាតសកលអាចនឹងជំរុញឲ្យមនុស្ស ១៣២លាននាក់ ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន នៅចុងឆ្នាំនេះ

//s5.kh1.co/da/da89133b223486e0e706f8d7ad48c5ec2872548d.jpg
សង្គម

 ១៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង្គការសហប្រជាជាតិបានរាយការណ៍ថា ភាពអត់ឃ្លានបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ មុនឆ្នាំ២០១៤ ប៉ុន្តែបានកើនឡើងជិត៦០លាននាក់ចាប់តាំងពីពេលនោះមក។

បរទេស៖ របាយការណ៍ថ្មីពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ជំងឺរាតត្បាតសកលវីរុសកូរ៉ូណាអាចជំរុញឲ្យមនុស្សរហូតដល់១៣២លាននាក់ ធ្លាក់ខ្លួនអត់អាហារ នៅចុងឆ្នាំ២០២០។ អង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «នៅក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន ជំងឺរាតត្បាតសកលកូវីដ-១៩កំពុងតែបង្កើនភាពងាយរងគ្រោះ និងកង្វះខាតនៃស្បៀងអាហារពិភពលោក។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារនេះបានបន្ថែមទៀតថា៖ «ខណៈពេលដែលវាលឿនពេក ដើម្បីវាយតម្លៃពីផលប៉ះពាល់ពេញលេញនៃការបិទប្រទេសនិងវិធានការទប់ស្កាត់ផ្សេងៗ យ៉ាងហោចណាស់មនុស្ស៨៣លាននាក់ និងប្រហែលជា១៣២លាននាក់ អាចធ្លាក់ចូលទៅក្នុងគ្រោះទុរភិក្សក្នុងឆ្នាំ២០២០។»

នៅចុងឆ្នាំ២០២០ មនុស្សប្រហែល១៣២លាននាក់អាចនឹងធ្លាក់ចូល ទៅក្នុងគ្រោះទុរភិក្ស
នៅចុងឆ្នាំ២០២០ មនុស្សប្រហែល១៣២លាននាក់អាចនឹងធ្លាក់ចូល ទៅក្នុងគ្រោះទុរភិក្ស

ការរកឃើញនេះត្រូវបានដាក់បញ្ចូលទៅក្នុងកំណែចុងក្រោយ នៃសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅលើពិភពលោក ដែលត្រូវបានបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំ ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោក។

របាយការណ៍បាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចដែលនឹងរំពឹងទុកនៅឆ្នាំ២០២១ នឹងធ្វើឲ្យចំនួនប្រជាជនដែលខ្វះអាហាររូបត្ថម្ភធ្លាក់ចុះ ប៉ុន្តែវាមិនច្បាស់ថាចំនួនប៉ុន្មាន ហើយចំនួននោះនឹងនៅខ្ពស់ជាងការព្យាករណ៍មុនជំងឺរាតត្បាតសកល។

អង្គការសហប្រជាជាតិបានរាយការណ៍ថា ភាពអត់ឃ្លានបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ មុនឆ្នាំ២០១៤ ប៉ុន្តែបានកើនឡើងជិត៦០លាននាក់ចាប់តាំងពីពេលនោះមក។ តាមការប៉ាន់ស្មានប្រជាជនប្រមាណ៦៩០លាននាក់ខ្វះអាហាររូបត្ថម្ភ ក្នុងឆ្នាំ២០១៩៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T