មកស្តាប់សម្តី រឿង សោភ័ណ្ឌ ក្រោយពេលផ្តួល វង្ស វិឆ័យ ឲ្យសន្លប់ (មានវីដេអូ)

//s5.kh1.co/fd/fd7595945203e2de305206a3ab26a90878ad06a8.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យុទ្ធសាស្រ្តរបស់ សោភ័ណ្ឌ បកស្រាយក្រោយការប្រកួត

ភ្នំពេញ៖ ជំនួបដ៏កក្រើក ដែលធ្វើឲ្យប្រិយមិត្តជាច្រើនមើលសឹងតែមិនព្រិចភ្នែករវាង រឿង សោភ័ណ្ឌ និង វង្ស វិឆ័យ។ ក្រោយលទ្ធផលត្រូវបានចប់សព្វគ្រប់ត្រឹមទឹកទី៤ ដោយកណ្តាប់ដៃភ្លើង រឿង សោភ័ណ្ឌ បានវាយធ្វើឲ្យ វិឆ័យ សន្លប់ឈរសឹងតែមិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង សោភ័ណ្ឌ និង វង្ស វិឆ័យ
រឿង សោភ័ណ្ឌ និង វង្ស វិឆ័យ

បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ក៏មានការសម្ភាសន៍ខ្លះៗអំពីចំណាប់អារម្មណ៍ និងយុទ្ធសាស្រ្តរបស់ សោភ័ណ្ឌ ដែលអាចផ្តួល វិឆ័យ ហួសពីការស្មាន។

វិឆ័យ ត្រូវបានអាជ្ញាកណ្តាលរាប់ ក្រោយចូលកណ្តាប់ដៃ សោភ័ណ្ឌ
វិឆ័យ ត្រូវបានអាជ្ញាកណ្តាលរាប់ ក្រោយចូលកណ្តាប់ដៃ សោភ័ណ្ឌ

ក្នុងវីដេអូអ្នកលេងកណ្តាប់ដៃឆ្វេង បាននិយាយថា ជំនួបលើកនេះគឺគ្មានការយល់យោគគ្នាឡើយ គាត់បានបន្ថែមថា ចំពោះយុទ្ធសាស្ត្រគឺគាត់មិនអាចដើរសម្រុកទៅលើ វិឆ័យ បានទេដោយហេតុថាគាត់មានកម្ពស់ទាបជាង បើទោះបីគាត់ឈរស្ងៀមក៏ដោយនោះនឹងត្រូវ វិឆ័យ ធាក់ទប់ដែលធ្វើឲ្យអន់ថងកម្លាំង ដូច្នេះ សោភ័ណ្ឌ ថាមានតែការថយប៉ុណ្ណោះទើបជាការប្រសើរ។

កីឡាករ រឿង សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ

យ៉ាងណាក៏ដោយ ការរំពឹងរបស់ វិឆ័យ ដែលចង់សងសឹកសិស្សច្បង គឺមិនអាចទៅរួចឡើយ ហើយយើងទាំងអស់គ្នាក៏មិនទាន់ដឹងថាអ្នកទាំងពីរនឹងត្រូវបានគេរៀបចំដាប់ឲ្យមានជំនួបលើកទី៣ទៀតដែរឬទេ៕

ចង់ដឹងកាន់តែច្បាស់សម្តីរបស់ សោភ័ណ្ឌ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ MSR Sports)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T