ហ្វេនៗភ័យមិនស្ទើរ ពេលលឺដំណឹងថា សមាជិកក្រុម iKon ពីរនាក់ ជួបគ្រោះថ្នាក់ចរាចរណ៍!

//s5.kh1.co/be/be4f833c7e34d362593386dbb6ffadab1f8bee51.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផលិតកម្ម YG ទើបតែបញ្ចេញសេចក្ដីថ្លែងការណ៍ថ្មី អំពីស្ថានភាពបច្ចុប្បន្នរបស់ Koo Jun Hoe និង Kim Jin Hwan សមាជិកក្រុម iKon បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ពេលជិះជាមួយអ្នកគ្រប់គ្រង ដែលស្រវឹង។

កូរ៉េខាងត្បូង ៖ កាលពីយប់មិញនេះ សារព័ត៌មានកូរ៉េ ទើបតែបានចេញផ្សាយថា សមាជិក ២នាក់នៃក្រុមចម្រៀង Kpop ដ៏ល្បីរបស់ផលិតកម្ម YG គឺ iKON ថ្មីៗនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលដែលពួកគេ កំពុងជិះជាមួយអ្នកបើកបរដែលស្រវឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានឲ្យដឹងថាគ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី ១៣ ខែកក្កដា វេលាម៉ោងប្រហែលជា ៣ និង ៤០ នាទីទាបភ្លឺ។

ដោយសារតែពេលនោះ មានភ្លៀងធ្លាក់ខ្លាំង រថយន្តរបស់ពួកគេក៏បានរអិល ទៅបុកជញ្ជាំងដែលឃាំងនៅលើផ្លូវហាយវ៉េ ក្នុងតំបន់ Namhae ដែលស្ថិតនៅក្នុងខេត្ត Gyeongsang ភាគខាងត្បូង។

មនុស្សទាំង ៣នាក់ នៅក្នុងរថយន្ត ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ ដោយពួកគេត្រូវគេរាយការថា រងរបួសស្រាលប៉ុណ្ណោះ។

បន្ទាប់ពីបង្ហាញអត្តសញ្ញាណ ទើបគេស្គាល់ថាបុរស ២នាក់ក្នុងនោះ គឺ Koo Jun Hoe និង Kim Jin Hwan សមាជិកក្រុម iKon ចំណែកម្នាក់ទៀត ដែលជាអ្នកបើកបរ កំពុងស្ថិតក្នុងស្ថានភាពស្រវឹង គឺមិនមែនជាបុគ្គលល្បីឈ្មោះឡើយ។

តាមការសន្និដ្ឋាន ប៉ូលីសក្នុងតំបន់ បានបញ្ចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេជឿជាក់ថា នេះជាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយការបើកបរ ក្នុងស្ថានភាពស្រវឹង ដូច្នេះប៉ូលីស នឹងធ្វើការស៊ើបអង្កេត ពីកាលៈទេសៈពិតប្រាកដ នៃគ្រោះថ្នាក់នេះជាបន្តទៅទៀត។

ជាមួយគ្នានេះដែរ ភ្នាក់ងារផលិតកម្ម YG ដែលជាក្រុមហ៊ុនគ្រប់គ្រង ក្រុមចម្រៀង iKon ក៏បានបញ្ចេញសេចក្តីថ្លែងការណ៍ថ្មីមួយ ដើម្បីសុំទោសជាផ្លូវការ ចំពោះឧប្បត្តិហេតុនេះ ៖

អ្នកបើកបរដែលកំពុងមានបញ្ហា ត្រូវទទួលបន្ទុកទទួលខុសត្រូវលើរឿងនេះ ព្រោះគាត់បានបង្កឱ្យមានគ្រោះថ្នាក់ ទាំងដែលដឹងថា ក្រុមហ៊ុនមានការរឹតត្បិតយ៉ាងខ្លាំង ក្នុងការបើកបរ ជាមួយសិល្បៈកររបស់យើង។ យើងនឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់ នូវរាល់ព័ត៌មានលម្អិត ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ចំពោះបញ្ហានេះ

ភ្នាក់ងារផលិតកម្ម YG

ផលិតកម្ម YG ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ Koo Jun Hoe និង Kim Jin Hwan កំពុងសម្រាកនៅក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេ បន្ទាប់ពីទទួលការព្យាបាលបន្ទាន់ពីមន្ទីរពេទ្យ៕

Koo Jun Hoe និង Kim Jin Hwan
Koo Jun Hoe និង Kim Jin Hwan
Koo Jun Hoe និង Kim Jin Hwan
Koo Jun Hoe និង Kim Jin Hwan
រូបភាព ពីកន្លែងកើតហេតុ
រូបភាព ពីកន្លែងកើតហេតុ
រូបភាព ពីកន្លែងកើតហេតុ
រូបភាព ពីកន្លែងកើតហេតុ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T