ចាប់ពីស្អែកទៅ ដល់ថ្ងៃ២១ ខែកក្កដា ភ្លៀងនឹងធ្លាក់ពីតិច ទៅច្រើន តែក៏ប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់

//s5.kh1.co/4d/4dd5f495927722c05418ec9065072622a5f30625.jpg
សង្គម

 ១៤-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពី១ម៉ោងមុននេះ ផេកផ្លូវការក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០ មានភ្លៀងបន្តធ្លាក់ ដើម្បីឲ្យប្រជាពលរដ្ឋជ្រាបជាដំណឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានក្រើនរំលឹកផងដែរថា មានបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ដែលអាចកើតមានជាយថាហេតុ។

ដោយក្នុងសេចក្តីជូនដំណឹង មានចែងដូចតទៅ៖

១) បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល

-សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C

-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C

២)  បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅបង្គួរ ។

៣)  បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C 

https://s5.kh1.co/__image/w=550,h=960,q=100/96/96800f2c6aad3b8f718ffbf85928f96c32530c6d.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T